រយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំ ខេត្តកោះកុង មានភ្ញៀវមកលេងកម្សាន្តចំនួន២០,១៤១នាក់!

(កោះកុង)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
នៅខេត្តកោះកុង មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ចំនួន៣,៨៣៥នាក់ ស្មើនឹង២៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ។
-នេះបើយោងតាមការបញ្ជាក់ពីមន្ទីរសទេសចណ៍រខេត្តកោះកុង។

យោងលើរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា៖ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈ ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤ ភ្ញៀវទេសចរណ៍ជាតិ ចំនួន១៩,៣២០ នាក់ កើនឡើង៣,៣៤០ នាក់ ស្មើនឹង ២១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

-ភ្ញៀវអន្តរជាតិចំនួន ៨២១នាក់ កើនឡើង ៣៨៣នាក់ ស្មើរនឹង ១៥២% ភាពនិងរយៈពេលដូចគ្នាឆ្នាំ២០២៣។

សរុបទាំងភ្ញៀសជាតិ និងអន្តរជាតិ ចំនួន ២០,១៤១នាក់ កើនឡើង ៣,៨៣៥នាក់ ស្មើរនឹង២៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។

ដោយឡែក ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានចូលរួមលេងកម្សាន្ត នៅតាមទីតងប្រារព្វពិធីសង្ក្រាន្តឆ្នាំថ្មីតាមបណ្តាក្រុង.ស្រុក មានចំនួនប្រមាណ៤០៥,២០០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version