សង្ក្រាន្ត៤ថ្ងៃនៅខេត្ដស្ទឹងត្រែង មានភ្ញៀវមកលេងកម្សាន្ត ជាង១០ម៉ឺននាក់!

(ស្ទឹងត្រែង)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិសង្ក្រាន្តឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤ នៅខេត្តស្ទឹងត្រែង មានភ្ញៀវមកលេងកម្សាន្តជាង១០ម៉ឺន​នាក់។
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឲ្យដឹងថា អាជ្ញាធរ​ខេត្តបាន​រៀបចំ​ព្រឹត្តិការណ៍សង្ក្រាន្ដឆ្នាំថ្មី ។
ដែលមានទីតាំង ស្របតាមដងទន្លេសេកុងក្នុងក្រុងស្ទឹងត្រែង ធ្វើឱ្យទាក់​ទាញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីបណ្ដាលខេត្តផ្សេងៗចូលមក លេង​ល្បែង​របាំ​ប្រជាប្រិយ និង​រាំលេងកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ​ពិធី​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

លោកប្រធានមន្ទីរ បន្តថា ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ក្នុង​ឆ្នាំ​២០២៤​ ។
ភ្ញៀវមកពតាម​បណ្ដាល​ខេត្ត​ផ្សេងៗ និង​ពលរដ្ឋ មក​ពី​តាម​ឃុំ​ស្រុក​ទូទាំង​ខេត្ត​ស្ទឹងត្រែង ​មានចំនួនសរុប ១០៩.៥៩២នាក់ មានការកើនឡើង៧៨,៨០% ប្រៀបធៀប​រយៈពេល​៤ថ្ងៃ​ដូច​គ្នាកាលពីឆ្នាំ២០២៣។

លោក ឆយ សុវណ្ណា ភ្ញៀវទេសចរ​មក​ពី​ខេត្តកំពង់ឆ្នាំង បាន​សំដែង​នៅ​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ដោយ​បញ្ជាក់​ថា នេះជាឆ្នាំទី៣ហើយ ដែលលោកបាននាំ​ក្រុម​គ្រួសារ​មិត្ត​ភ័ក្ត​បង​ប្អូន​មក​លេង​កម្សាន្ដ។

លោក ម៉ែន គង់ ប្រធានក្រុមការងារសហភាពសហព័ន្ធ​យុវជនប្រចាំខេត្តស្ទឹងត្រែងបានឲ្យដឹងថា ព្រឹត្តការណ៍ស្ទឹងត្រែងសង្ក្រាន្ត មានរយៈពេល៤ថ្ងៃ​។
ចាប់​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦ ​ខែ​មេសា ឆ្នាំ២០២៤​ មានគោលបំណងបង្កើនភាពសម្បាយរីករាយដល់មហាគ្រួសារខ្មែរ ។
ដោយ​មិន​ប្រកាន់​និន្នាការនយោបាយ ឬសាសនា ពណ៌សម្បុរ អ្វីទាំងអស់។

ព្រឹត្តិការណ៍នេះ ក៏​បានគាស់រំលើងនូវល្បែងប្រជាប្រិយខ្មែរ ដែល​មាន​ពី​មុន​មក​ឲ្យយុ​វជនជំ​នាន់​ក្រោយ​បាន​ចូល​រួម​លេង​កម្សាន្ដ​។
លោកបន្តថា ស្ទឹងត្រែងសង្ក្រាន្ដដែលអាជ្ញាធរបានរៀបចំឡើងនៅក្នុងប្រធានបទឆ្នាំ២ឥ២៤ ។
គឺ​រួម​ចំណែកទៅនឹងសង្ក្រាន្ដរបស់កម្ពុជាយើងទាំងមូល នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​យើងហៅថាសង្ក្រាន្តសន្តិភាព ហើយនិមិត្តសញ្ញាសម្រាប់សង្ក្រាន្តរបស់ខេត្តស្ទឹងត្រែង គឺរូបកងចក្រ។

សូមបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ សម្រាប់​ខេត្ត​ស្ទឹងត្រែង បានប្រព្រឹត្តទៅដោយរលូន មិនមានចោរលួច មិនមាន​កើត​ឡើង​នៅ​អំពើ​ហិង្សា ឬបាតភាព​មិន​ល្អកើតឡើងនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version