សង្ក្រាន្ត៤ថ្ងៃ​ នៅខេត្តបន្ទាយមានជ័យ​ មានភ្ញៀវមកលេងកម្សាន្តជាង​៨៥ម៉ឺននាក់​!

(បន្ទាយមានជ័យ​)៖​ រយៈពេល៤ថ្ងៃ​ គឺចាប់ថ្ងៃទី១៣ដល់១៦​ ខែមេសា ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​(សង្ក្រាន្ត)។
នៅខេត្តបន្ទាយមានជ័យ មានភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ មកលេងកម្សាន្ត នៅតំបន់ទេសចរណ៍នានា​ នៅទូទាំង​ខេត្ត​បន្ទាយមានជ័យ​ សរុបមានចំនួន ៨៦២.១៦២នាក់ ភ្ញៀវជាតិមានចំនួន៨៥៨.៧៨៨នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន៣.៣៧៤នាក់។
-នេះបើតាមការបញ្ជាក់ពីលោក​ ឈឿន​ សេរីវុធ ប្រធាន​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​។

លោក​ ឈឿន​ សេរីវុធ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ​ បានថ្លែងថា​ នៅថ្ងៃទី១-មានភ្ញៀវទេសចរសរុបមានចំនួន១២៦.៤៨១នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៧៦៥នាក់,​ ថ្ងៃទី២​-មានភ្ញៀវទេសចរសរុបមានចំនួន១៩០.៤៣៨នាក់​ ក្នុង​នោះភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣៨៦នាក់,​ ថ្ងៃទី​៣​-មានភ្ញៀវទេសចរសរុបមានចំនួន ២៤១.៥៥៦នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរអន្តរជាតិចំនួន ១.០៦៩នាក់,​ ថ្ងៃទី៤​-មានភ្ញៀវទេសចរសរុបមានចំនួន ៣០៣.៦៨៧​នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ១.១៥៤នាក់ ។
លោកប្រធានទេសចរណ៍​ខេត្ត​ ក៏បានបញ្ជាក់ឱ្យដឹងថា​ ចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២៣​ មានការកើនឡើងចំនួន៣២,៦៣%,​ ភ្ញៀវជាតិកើនឡើង​ ៣២,៤៣%​ និង​អន្តរជាតិ​កើន​ឡើង ១១៨,៨០%៕​

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version