សង្ក្រាន្ត៤ថ្ងៃនៅខេត្តកំពត មានភ្ញៀវមកលេងកម្សាន្តជិត១លាន៤សែននាក់!

(កំពត)៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពតបានថ្លែងថា ក្នុងរយ:ពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតទទួលភ្ញៀវទេសចរចូលមកលេងកម្សាន្តបានប្រមាណជិត១លាន ៤សែននាក់។

លោកបន្តថា រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពតទទួលភ្ញៀវមកលេងកម្សាន្តចំនួន ១.៣៩៩.៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិមាន១.៣៩៦.៧៧៥នាក់ ភ្ញៀវទេសចរបរទេសមានចំនួន៣.១២២នាក់។
លោកបញ្ជាក់ថា ចំពោះគោលដៅទេសចរណ៍ដែលកំពុងមានភាពទាក់ទាញក្នុងខេត្តកំពត ។
គឺរូបសំណាកសេះសមុទ្របាញ់ទឹក ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលភាគច្រើនគឺបានមកលេងកម្សាន្តនៅទីនោះ រួមជាមួយនឹងការថតរូបអនុស្សាវរីយ៍ផងដែរ។
ទន្ទឹមនឹងនោះ តំបន់ត្រជាក់ នៅរង្វង់មូលទុរេនខេត្តកំពត ក៏ជាទីតាំងទាក់ទាញមួយផងដែរ ។
ខណៈតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាមានភ្ញៀវទៅលេងកម្សាន្តច្រើនជាងឆ្នាំមុនៗ។

លោកប្រធានមន្ទីរបញ្ជាក់បន្ថែមថា ចំពោះស្ថានភាពទូទៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ។
គឺប្រព្រឹត្តទៅដោយរលូន គ្មានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version