សម្ដេចធិបតី នឹងរៀបចំឱ្យលោក គង់ សភា បានវិលត្រឡប់ចូលកម្ពុជាវិញ!

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងលិខិតសូមអភ័យទោសរបស់លោក គង់ សភា នៅល្ងាចទី១៨.០៤.២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា«សម្ដេចបានទទួលរួចហើយនូវលិខិតសូមអភ័យទោស របស់លោក សម្ដេចសូមស្វាគមន៍លោក គង់ សភា ។
សម្ដេចនឹងចាត់ចែងតាមនីតិវិធីដើម្បីឱ្យលោក គង់ សភា អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។
សម្ដេច សង្ឃឹមថា នឹងមានឱកាសជួប សន្ទនាជាមួយគ្នានៅពេលខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version