អ៊ីស្រាអែល វាយប្រហារលើសាលារៀន នៅហ្គាហ្សា ស្លាប់៣០នាក់ របួសជាង១០០នាក់!

ក្រុមហាម៉ាសនិយាយថា មនុស្សយ៉ាងតិច ៣០នាក់បានស្លាប់ និង ១០០ នាក់ទៀត រងរបួសក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើសាលារៀនមួយកន្លែងដែលគ្រប់គ្រង។
ដោយអង្គការសហប្រជាជាតិ នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា។

ក្រុមហាម៉ាសនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានផ្តោតលើសាលា Abu Hussein ដែលឧបត្ថម្ភដោយទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ក្នុងតំបន់ជំរំជនភៀសខ្លួន Jabalia។

ការវាយប្រហារនេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលការផ្អាកបាញ់មនុស្សធម៌ នឹងចាប់អនុវត្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មិន​ទាន់​មាន​ការ​អត្ថាធិប្បាយណាមួយ ​ពី​កងទ័ព​អ៊ីស្រាអែល​នៅ​ឡើយ​ទេ។

សូមបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកឥតឈប់ឈរលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយឆ្មក់ឆ្លងដែនដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ។
ដោយសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ១៤,៨៥៤ នាក់ រួមទាំងកុមារ ៦,១៥០ នាក់ និងស្ត្រីជាង ៤,០០០ នាក់ផងដែរ ខណៈចំនួនអ្នកស្លាប់នៅខាងអ៊ីស្រាអែលវិញ មានប្រហែល ១,២០០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version