ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសសម្ពោធអគារវះកាត់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប!

(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។
បានអញ្ជើញជាអធិបតី សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែប្រ សើរថែមទៀតនោះ ។
គឺរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រីក ពេទ្យក្នុងតំបន់។ រាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ នៅតែបន្តផែនការយុទ្ធសាស្ត្រពង្រីកពេទ្យតំបន់ឱ្យ បានកាន់តែច្រើន និងប្រសើរថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការពង្រីកពេទ្យតំបន់ទី១ គឺធ្វើទំនើបកម្ម ដោយ បំពាក់ឧបករណ៍ទំនើបនៅមន្ទីរពេទ្យ, ទី២ បង្កើនគ្រូពេទ្យជំនាញ ដូចជាគ្រូពេទ្យជំនាញវះកាត់បេះដូង, ព្យាបាលមហារីក និងវះកាត់ព្យាបាលខួរក្បាលជាដើម។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ពេទ្យតំបន់ប្រសើរ នឹងជួយសម្រាលបន្ទុកមន្ទីរ ពេទ្យនៅភ្នំពេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការពង្រឹងសមត្ថភាពពេទ្យនៅខេត្តសៀមរាប មិនមែនត្រឹមតែសម្រាប់ពលរដ្ឋនៅសៀមរាប និងខេត្តជិតខាងប៉ុណ្ណោះនោះទេ ប៉ុន្តែក៏សម្រាប់ទេសចរ ដែលមកកម្សាន្តទស្សនានៅសៀមរាបផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ការត្រៀមនូវការផ្ដល់សេវាសុខាភិបាលកម្រិតខ្ពស់ជាតម្រូវការចាំបាច់ សម្រាប់រយៈពេលតទៅមុខទៀត ខណៈដែលចំនួនប្រជាពលរដ្ឋកាន់តែមានកំណើន ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធ សាស្ត្រពង្រឹងមណ្ឌលសុខភាពនៅគ្រប់ទីកន្លែងតាមរយៈការបង្កើនថវិកា, ធ្វើទំនើបកម្មនៅតាមមណ្ឌ លសុខភាព, បង្កើនបុគ្គលទទួលព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព ដោយមានគ្រូពេទ្យប្រចាំការ ទទួលអ្នកជំងឺ ២៤ ម៉ោងលើ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍។ មណ្ឌលសុខភាពក៏ នឹងបំពាក់ឱ្យមានរថយន្តពេទ្យ ដើម្បីដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែក ឬ មន្ទីរពេទ្យកម្រិតលើមន្ទីរ ពេទ្យបង្អែកផងដែរ។

សម្ដេចធិបតី ណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវផ្ដល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មិនប្រកាន់និន្នាការអ្វីទាំងអស់ ដោយធានាថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានរើស អើងដោយសារកត្តាណាមួយនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version