Update៖ អាមេរិក បដិសេធ​ថាខ្លួនពុំបានវាយ​ប្រហារ លើប្រទេសអ៊ីរ៉ាក់នោះឡើយ!

ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក (CENTCOM) បានបដិសេធ របាយការណ៍កាលពីថ្ងៃសុក្រដែលថា៖ ទីក្រុងវ៉ាស៊ីនតោនបានធ្វើការវាយប្រហារ តាមអាកាសលើប្រទេសអ៊ីរ៉ាក់…!។
CENTCOM បានសរសេរនៅលើ X ថា “សហរដ្ឋអាមេរិក មិនបានធ្វើការវាយប្រហារ តាមអាកាសនៅក្នុងប្រទេសអ៊ីរ៉ាក់ នៅថ្ងៃនេះទេ” ។

គួរម្លឹកថាៈ ការវាយប្រហារតាមអាកាសមួយ សំដៅទៅលើទីស្នាក់ការកណ្តាល ដែលជាកម្មសិទ្ធិ របស់ក្រុមជីវពល Hashd al-Shaabi ក្នុងខេត្ត Babil របស់ប្រទេសអ៊ីរ៉ាក់ កាលពីព្រឹកថ្ងៃសៅរ៍ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version