បំផ្ទុះ​គ្រាប់បែក នៅ​មូលដ្ឋាន​យោធារបស់អ៊ីរ៉ង់ ក្នុង​ប្រទេស​អ៊ីរ៉ាក់ ស្លាប់ម្នាក់របួស៨នាក់!

កងទ័ពបាននិយាយថា មនុស្សម្នាក់បានស្លាប់ និងប្រាំបីនាក់ទៀត បានរងរបួស។
បន្ទាប់ពីការបំផ្ទុះគ្រាប់បែក នៅឯមូលដ្ឋានយោធា មួយក្នុងប្រទេសអ៊ីរ៉ាក់ ដែលប្រើប្រាស់ដោយកងកម្លាំងចល័ត (PMF) ដែលគាំទ្រដោយអ៊ីរ៉ង់។

PMF បាននិយាយថា “ការវាយប្រហារ” កាលពីល្ងាចថ្ងៃសុក្របានកំណត់គោលដៅលើមូលដ្ឋានយោធា Kalsu ដែលស្ថិតនៅចម្ងាយប្រហែល 50km (31 ម៉ាយ) ភាគខាងត្បូងនៃរដ្ឋធានី Baghdad ក្នុងខេត្ត Babil (Babylon)។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ PMF បានអះអាងថា “ការឈ្លានពានរបស់អាមេរិកបានទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធា Kalso [Kalsu]” ដែលមានទីតាំងនៅជិតទីក្រុង Iskandariya។

យ៉ាងណាមិញ យោធាអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា មិនមានយន្តហោះគ្មានមនុស្សបើក ឬយន្តហោះចម្បាំងណាមួយត្រូវបានរកឃើញនៅក្នុងដែនអាកាសនៃតំបន់ Babil មុនពេល ឬអំឡុងពេលការផ្ទុះនោះទេ។

ស្របពេលជាមួយគ្នានោះ យោធាសហរដ្ឋអាមេរិកបានបដិសេធរបាយការណ៍ដែលថាខ្លួននៅពីក្រោយការវាយប្រហារតាមអាកាសនៅក្នុងប្រទេសអ៊ីរ៉ាក់។
មកដល់រសៀលថ្ងៃសៅរ៍នេះ ក៏មិនទាន់មានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។

ទោះជាយ៉ាងណារដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។
ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia al-Sudani បច្ចុប្បន្ន កំពុងនៅសហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version