ព្រះមហាក្សត្រខ្មែរ អនុញ្ញាតឱ្យលោក វ៉ាង យី ចូលក្រាបបង្គំគាល់ នៅព្រះបរមរាជវាំង!

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូនលោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ចូលក្រាបបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។

លោក វ៉ាង យី (WANG YI) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ទី២៣.ខែមេសា.២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version