សម្តេចតេជោ សម្រេចទទួលយកការសុំទោស របស់លោក ជា ប៉ូច!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកការសុំទោសរបស់លោក ជា ប៉ូច អតីតតំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ បន្ទាប់ពីប្រកាសផ្តាច់ខ្លួនពី សម រង្ស៊ី។

សម្តេចតេជោ ក្នុងស្មារតីបង្រួបបង្រួមជាតិ ខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់។

សម្តេចតេជោ ក៏បានប្រកាសនឹងទទួលយករាល់ការសុំទោសពីមនុស្សផ្សេងទៀត ដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់។

សម្តេចតេជោ យើងនឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណាដែលជេរប្រមាថមួលបង្កាច់មកលើគណបក្ស ឬមកលើខ្ញុំតទៅទៀតដោយគ្មានការលើកលែង។
យើងមិនអាចអត់ឱនឲ្យបានទេចំពោះជនណា ឬក្រុមណាក៏ដោយមិនថាខ្មែរ ឬបរទេសដែលចង់ដុតផ្ទះយើង ដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ។
-លោក ជា ប៉ូច បានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ពីប្រទេសអូស្ត្រាលី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version