Update៖ អាល្លឺម៉ង់ ប្រកាន់ជំហរមិនបញ្ជូនមីស៊ីល ចម្ងាយឆ្ងាយ Taurus ទៅកាន់អ៊ុយក្រែន!

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃចន្ទ បានរំលឹកឡើងវិញនូវ គោលជំហរ របស់លោក ដែលសម្រេច មិនបញ្ជូនកាំជ្រួច Taurus រយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាព វាយប្រហារដល់ទីក្រុងមូស្គូ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងប៊ែរឡាំង អធិការបតី Scholz បាននិយាយថា លោកប្រកាន់ខ្ជាប់នូវជំហរពីមុនរបស់លោក ។
ដែលមិនបញ្ជូនកាំជ្រួច Taurus ផលិតដោយអាឡឺម៉ង់ បើទោះបីជាការសម្រេចចិត្តនាពេលថ្មីៗនេះដោយសហរដ្ឋអាមេរិក ក្នុងការបញ្ជូនកាំជ្រួច ATACMS រយៈចម្ងាយឆ្ងាយ ទៅកាន់អ៊ុយក្រែនក៏ដោយ។

លោកបានចង្អុលបង្ហាញថា ការគាំទ្រផ្នែកយោធា របស់អាល្លឺម៉ង់ចំពោះអ៊ុយក្រែន នឹងបន្តផ្តោតលើតម្រូវការបន្ទាន់របស់ប្រទេស ។
ដូចជាប្រព័ន្ធការពារដែនអាកាសទំនើប ដើម្បីការពារទីក្រុងអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

“យើង​ជា​អ្នក​គាំទ្រ​អ៊ុយក្រែន ធំ​បំផុត​នៅ​អឺរ៉ុប រួម​ទាំង​ការ​គាំទ្រ​ផ្នែក​យោធា និង​ការ​ផ្តល់​អាវុធ។
យើងទើបតែបានសម្រេចចិត្តបញ្ជួន Patriot មួយផ្សេងទៀត ក្នុងចំណោមពីរគ្រឿងពីមុន ហើយយើងសង្ឃឹមយ៉ាងមុតមាំថាដៃគូអឺរ៉ុបផ្សេងទៀតនឹងធ្វើការសម្រេចចិត្តដែលត្រូវគ្នា”។

គួររំលឹកថា អ្នកនយោបាយសង្គមប្រជាធិបតេយ្យបានជំទាស់ជាយូរណាស់មកហើយក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវកាំជ្រួច Taurus រយៈចម្ងាយឆ្ងាយ ។
ហើយបាននិយាយម្តងហើយម្តងទៀតថា អាល្លឺម៉ង់គួរតែធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវដើម្បីការពារការប្រឈមមុខដាក់គ្នារវាងណាតូ និងរុស្ស៊ី។

កាលពីខែមុន លោកបានប្រាប់សមាជិកសភាអាល្លឺម៉ង់ថា៖ ការប្រើប្រាស់ប្រព័ន្ធមីស៊ីល ដ៏មានអានុភាព និងទំនើប។
ដោយគ្មានការត្រួតពិនិត្យពីយោធាអាល្លឺម៉ង់ អាចមានផលវិបាកដោយអចេតនា។

គួរជម្រាបថា កាំជ្រួច Taurus គឺជាមីសុីលរយៈចម្ងាយឆ្ងាយដែលមានអានុភាពខ្លាំងខក្នុងការបាញ់ចំគោលដៅជាក់លាក់ វាអាចកំទេច អាគារ ស្ពាន និងលេនដ្ឋានយោធាដ៏ធំមួយបានក្នុងមួយពព្រិចភ្នែក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version