Blog

តម្រូវការប្រេងឥន្ធនៈ​ស្មើ៥០ភាគរយ ប៉ុណ្ណោះ ដែលអ៊ីស្រាអែល អនុញ្ញាត​ឱ្យចូលតំបន់ហ្គាហ្សា!

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) នាយកតំបន់ហ្គាហ្សា លោក Thomas White បានប្រកាសកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែល បានអនុញ្ញាតឱ្យប្រេងឥន្ធនៈ ត្រឹមតែពាក់កណ្តាលចូលទៅក្នុងហ្គាហ្សាស្ទ្រីប ដែលត្រូវការសម្រាប់ជំនួយមនុស្សធម៌ប្រចាំថ្ងៃ.!។

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពនៅកម្ពុជា ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។

Update៖ ជាងហាច ប្ដឹងផែង វណ្ណៈ ចំនួន៤បទល្មើស ដោយអះអាងថាផែង វណ្ណៈ គំរាមបាញ់សម្លាប់!

(ភ្នំពេញ)៖ ក្រោយ ផែង វណ្ណៈ ប្រតិកម្មចាត់ទុក”ជាងហាច”ជាជនពាល និងបានប្រកាសកម្ចាត់ចោល..!។ ដោយថា បើជួបកន្លែងណាកម្ចាត់ចោលកន្លែងហ្នឹង ហើយថែមទាំងបើកឡានតាមស្វែងរក”ជាងហាច”ដល់ផ្ទះទៀតនោះ..!។

អ៊ីស្រាអែល វាយប្រហារលើ​ប្រទេស​លី​បង់ ដើម្បីឆ្លើយតប​ទៅ នឹង​ការបាញ់​ផ្លោង​របស់អង្គការ​ស៊ី​អ៊ី​ត!

កងកម្លាំង​ការពារ​អ៊ីស្រាអែល(IDF) បានលើកឡើង នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថាៈ យោធា​ខ្លួន​បានធ្វើការ​វាយប្រហារ ទៅលើ​ប្រទេស​លី​បង់ ដើម្បីឆ្លើយតប​ទៅ នឹង​ការបាញ់​ផ្លោង​ដោយ​អង្គការ​ស៊ី​អ៊ី​ត Hezbollah នៅ​តំបន់​ព្រំដែន ភាគខាងជើង។​

ខ្មាន់កាំភ្លើងបាញ់ប្រហារ នៅមន្ទីរពេទ្យវិកលចរិត របស់អាមេរិក ស្លាប់ម្នាក់របួសច្រើននាក់!

ប៉ូលិសនិយាយថា ជនសង្ស័យម្នាក់ បានបើកការបាញ់ប្រហារ ក្នុងបន្ទប់ទទួលភ្ញៀវ របស់មន្ទីរពេទ្យវិកលចរិកមួយកន្លែង នៅរដ្ឋ New Hampshire ដោយបានសម្លាប់មនុស្សម្នាក់ និងបណ្តាលឲ្យច្រើននាក់ទៀតរងរបួស មុនពេលមន្ត្រីបាញ់តបត ហើយសម្លាប់ជនដៃដល់។

អង្គការសហប្រជាជាតិ ត្រូវការប្រេងចំនួន១៦ម៉ឺនលីត្រក្នុង១ថ្ងៃ សម្រាប់ជម្លៀសប្រជាជននៅហ្គាហ្សា!

ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA បាននិយាយកាលពីថ្ងៃសុក្រថា អង្គការមួយនេះ ត្រូវការប្រេងឥន្ធនៈ 160,000លីត្រ ជារៀងរាល់ថ្ងៃ ដើម្បីដំណើរការប្រតិបត្តិការសំខាន់ៗ និងជម្លៀសប្រជាជន នៅតំបន់ហ្គាហ្សាស្ទ្រីប។

លទ្ធផលជំនួបរវាង រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងតំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា!

(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃជំនួបសម្តែងការគួរសមរវាង លោករដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកស្រី Meloney C.Lindberg តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងឱកាសអបអរសាទរ​ជោគជ័យ នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម!

(ភ្នំពេញ)៖ នៅរសៀលទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាទទួលរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។

រដ្ឋបាលខេត្តត្បូងឃ្មុំ ជូនដំណឹងស្ដីពីការមិនយកភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង.កញ្ជើ.និងល្អី!

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧.១១.២០២៣ បានចេញសេចក្តីជូនដំណឹងស្តីពី ការមិនអនុញ្ញាតឲ្យមានការប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ពីប្រជាពលរដ្ឋ ដែលលក់ដូរតាម.កញ្ច្រែង.កញ្ជើ និងល្អី នៅតាមបណ្តាផ្សារ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនោះឡើយ៕

Exit mobile version