Blog

Breaking៖ គ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារភាគពាយព្យនៃប្រទេសចិន!

មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារតំបន់ Longxi នៃទីក្រុង Dingxi ខេត្ត Gansu ភាគពាយ័ព្យប្រទេសចិន នៅថ្ងៃសៅរ៍ថ្ងៃទី 27 ខែកញ្ញា…

Breaking៖ សម្តេចតេជោ ថ្លែងថាថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត!

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារនៅលើផេកផ្លូវការរបស់សម្តេចផ្ទាល់ដោយមានប្រសាសន៍ថា ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត។ ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា…

Breaking៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់ជនជាតិប៉ាឡេស្ទីន៤៨នាក់!

នៅថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2025 យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៤៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបន្តវាយប្រហារយ៉ាងសាហាវលើតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAnadolu។ ការវាយប្រហារបានកើតឡើងទូទាំងកណ្តាល និងភាគខាងជើងរបស់ហ្គាហ្សា សំដៅទៅលើផ្ទះសម្បែង ជំរុំជនភៀសខ្លួន និងកន្លែងប្រមូលផ្តុំជនស៊ីវិល។ នៅក្នុងជំរុំជនភៀសខ្លួន…

Breaking៖ សភាពការណ៍ព្រំដែនបានស្ងប់ស្ងាត់វិញ ក្រោយទ័ពថៃ បាញ់ផ្លោងចូលដីខ្មែរចំនួន២លើក!

(ភ្នំពេញ)៖ គិតត្រឹមល្ងាចទី២៧ កញ្ញា ឆ្នាំ២០២៥ សភាពការណ៍ព្រំដែនកម្ពុជា.ថៃ នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្ងប់ស្ងាត់ទៅវិញ! បន្ទាប់ពីទ័ពថៃ បាញ់ផ្លោងចូលដីខ្មែរចំនួន២លើកបណ្ដាលឱ្យខូចខាតសំណង់មួយចំនួន ប៉ុន្តែកម្ពុជាមិនតបត!!។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ លោកស្រីឧត្តមសេនីយ៍ឯក…

Breaking៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៦០នាក់ទៀត!

យ៉ាងហោចណាស់មានជនប៉ាឡេស្ទីន 60 នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រ ទី 26 កញ្ញា 2025 ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតាមទីក្រុងនានា ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសនៅសមាគមទូទាំងសកលរបស់អង្គការសហប្រជាជាតិ (UNGA) ក្នុងទីក្រុងញូវយ៉កថា…

Breaking៖ លោក Volker Turk ថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្ម និងដីកាចាប់ខ្លួនលើចៅក្រម និងព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)!

កាលពីថ្ងៃ26 ខែកញ្ញា ឆ្នាំ2025 ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN OHCHR) លោក Volker Turk បានថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្ម និងដីកាចាប់ខ្លួនលើចៅក្រម និងព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយហៅថា វា ជា…

Breaking៖ បន្ទាន់! ទ័ពថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅតំបន់អានសេះ!

(ភ្នំពេញ)៖ កងទ័ពថៃ ប្រើប្រាស់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនទៀត បាញ់ប្រហារមកលើ មូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ នាវេលាថ្ងៃត្រង់ទី២៧.០៩.២០២៥!។ នេះបើយោងតាម ការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា៖ នៅព្រឹកថ្ងៃទី២៧…

Breaking៖ ស៊ូដង់ អំពាវនាវឲ្យអង្គការUNចាត់តាំងRSF ជាក្រុមភេរវករ!

កាលពីថ្ងៃទី 25 ខែកញ្ញា ឆ្នាំ2025 នាយករដ្ឋមន្ត្រីស៊ូដង់ លោក Kamil Idris បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិឱ្យចាត់តាំងកងកម្លាំងគាំទ្ររហ័ស (RSF) ជា “ក្រុមភេរវករ” ក្នុងអំឡុងសុន្ទរកថារបស់គាត់នៅសម័យប្រជុំលើកទី 80 នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។…

Breaking៖ លោកត្រាំ អះអាងថាកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាជិតមកដល់ហើយ!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី២៦ខែកញ្ញា បានអះអាងថាកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមជិតពីរឆ្នាំរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ជិតបញ្ចប់ដល់ហើយ។ ប្រភពពីសារព័ត៌មានReuters។ លោក Trump បាននិយាយថា កិច្ចព្រមព្រៀងនេះគឺជិតក្នុងការបញ្ចប់ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានកោះប្រជុំនៅ Gaza ជាមួយមេដឹកនាំក្នុងតំបន់នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ …

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៦៥.៥៤៩នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលសុក្រ(ទី២៦ខែកញ្ញា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៤៧នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 65,549នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន៤៧នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស១៤២នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 167.518នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…

Exit mobile version