Blog
Update៖ រុស្ស៊ីបញ្ជាក់ពីការដោះដូរអ្នកទោសសង្គ្រាម ជាមួយអ៊ុយក្រែន!
ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ពីការដោះដូរអ្នកទោសសង្គ្រាមថ្មី កាលពីថ្ងៃពុធ ជាមួយនឹងអ៊ុយក្រែន។ ទាហាននិងមន្រ្តីរុស្ស៊ីចំនួន 195 នាក់បានវិលត្រឡប់ពីអ៊ុយក្រែន ហើយចំនួនបុគ្គលិកយោធា ដូចគ្នាត្រូវបានផ្ទេរទៅតំណាងទីក្រុង Kyiv ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៦.៩០០នាក់ និងរបួស៦៥.៩៤៩នាក់!
ក្រសួងសុខាភិបាល នៃតំបន់ប៉ាឡេស្ទីនដែលបានឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ ដោយសារ ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលា បានកើនឡើងដល់ 26,900នាក់ ខណៈដែលមនុស្ស 65,949 នាក់ផ្សេងទៀត បានរងរបួស។
ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងឱកាស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ!
(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
សម្ដេចធិបតី បញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើងឯកជននៅព្រះសីហនុ និងហាមបើកថ្មី!
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាដាច់ខាតមិនឲ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុនោះទេ ។
ឃាត់ខ្លួនជនជាតិចិន៨នាក់ ករណីលួចឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា ដោយខុសច្បាប់!
ព្រះវិហារ៖កម្លាំងនគរបាលខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ បានឃាត់ខ្លួនជនជាតិចិនចំនួន៨នាក់ ករណីលួចឆ្លងដែនខុសច្បាប់ ពីប្រទេសឡាវចូលមកកម្ពុជា។ការឃាត់ខ្លួនក្រុមចិននោះ នៅម្តុំមាត់ទន្លេស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។
រដ្ឋាភិបាលអាណតិ្តទី៧ ជាដំណាក់ការ“វៈកាត់”អ្នកសារព័ត៌មាន ត្រូវមានវិជ្ជាជីវៈនិងក្រមសិលធម៌!
(ព្រះវិហារ)៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ លើកទិសដៅបន្តការងារឆ្នាំ២០២៤។
ដំណឹងថ្ងៃទី៣១នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយ០៤នាក់និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១.០១.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី៣០.០១.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយ០៤នាក់ និងគ្មានអ្នកស្លាប់។
សម្តេចធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤!
(ភ្នំពេញ)៖ នៅព្រឹកទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។
រយៈពេលជិត១ខែដើមឆ្នាំនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្រ្កាបល្បែងស៊ីសង៥៣ទីតាំងនិងបញ្ចូនជនសង្ស័យទៅតុលាការ៧២នាក់!
(ភ្នំពេញ)៖ គិតត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ។ បានបើកប្រតិបត្តិការបង្ក្រាប ករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមការឱ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
មេដឹកនាំហុងកុង នឹងរឹតបន្តឹងច្បាប់សន្តិសុខថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ!
មេដឹកនាំហុងកុង បានបញ្ជាក់កាលពីថ្ងៃអង្គារ ពីចេតនារបស់លោក ក្នុងការរឹតបន្តឹងច្បាប់សន្តិសុខជាតិ ដើម្បីកសាងលើច្បាប់ដ៏ធំដែលចិនបានដាក់ក្នុងឆ្នាំ ២០២០ ដោយនិយាយថាទីក្រុងនេះ «មិនអាចរង់ចាំបានឡើយ»។