Blog
Update៖ អ៊ីស្រាអែល វាយលុកចូលទីក្រុងRafah បណ្ដាលឱ្យស្លាប់ចំនួន១០០នាក់!
ទូរទស្សន៍លីបង់ Al Mayadeen បានរាយការណ៍ថា ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារ របស់អ៊ីស្រាអែលទៅលើទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សាស្ទ្រីប ក្បែរព្រំដែនប្រទេសអេហ្ស៊ីប ។
ដំណឹងថ្ងៃទី១២នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២.០២.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១១.០២.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់។
អេហ្ស៊ីប នឹងផ្អាកសន្តិភាពជាមួយអ៊ីស្រាអែលប្រសិនបើអ៊ីស្រាអែល វាយលុកចូលទីក្រុង Rafah!
មន្ត្រីអេហ្ស៊ីបពីរនាក់និងអ្នកការទូតលោកខាងលិចបាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីបបានព្រមានផ្អាកសន្ធិសញ្ញាសន្តិភាពរបស់ខ្លួនជាមួយអ៊ីស្រាអែល ប្រសិនបើកងទ័ពអ៊ីស្រាអែលត្រូវបានបញ្ជូនទៅកាន់ទីក្រុងព្រំដែន Gaza ដែលមានប្រជាជនរស់នៅយ៉ាងច្រេីនតាមច្រក Rafah ជាកន្លែងដែលការប្រយុទ្ធអាចបង្ខំឱ្យបិទផ្លូវផ្គត់ផ្គង់ជំនួយដ៏សំខាន់របស់ទឹកដីដែលត្រូវបានឡោមព័ទ្ធ។
ក្នុងឱកាសចូលឆ្នាំចិន សមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្មេងទំនើង៥០នាក់!
(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺកំឡុងចូលឆ្នាំចិនចុងសប្ដាហ៍នេះ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសចំនួន៨ករណី និងឃាត់ខ្លួនចំនួន៥០នាក់។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
Update៖ ករណីបាក់ដីនៅប្រទេសហ្វីលីពីន ចំនួនអ្នកស្លាប់បានកើនដល់ ៥៤នាក់!
អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដីដែលបានវាយប្រហារភូមិជីករ៉ែមាសមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៥៤នាក់ និង ៦៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
រយ:ពេល៣ថ្ងៃចូលឆ្នាំចិននេះ គ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់ជីវិតមនុស្ស២៣នាក់ នឹងរបួស៤១នាក់!
(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់២៣នាក់ ត្រឹមតែរយៈពេល៣ថ្ងៃចូលឆ្នាំចិនចុងសប្ដាហ៍នេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) ឱ្យទៀតដឹងថា ជនរងគ្រោះទាំង២៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន៣៥ករណី នៅទូទាំងប្រទេស។
Update៖ ការវាយប្រហាររបស់ អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បណ្ដាលអោយ ចំណាប់ខ្មាំងអ៊ីស្រាអែលស្លាប់២នាក់ របួស៨នាក់!
កងកម្លាំងប្រដាប់អាវុធ របស់ក្រុមហាម៉ាស អាល់ Qassam Brigades បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ក្នុងរយៈពេល 96 ម៉ោងចុងក្រោយនេះ បានសម្លាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលពីរនាក់ និងរងរបួសយ៉ាងធ្ងន់ធ្ងរចំនួន 8 នាក់ទៀត នេះបើតាមការបញ្ជាក់របស់កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់។
Update៖ ជប៉ុន នឹងផ្តល់ជំនួយចំនួន១០៦លានដុល្លារ ដល់អ៊ុយក្រែន!
សារព័ត៌មានជប៉ុន Kyodo នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈនេះបានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងតូក្យូ នឹងសន្យាផ្ដល់ជំនួយទំហំ ១៥.៨ពាន់លានយ៉េន ស្មើនឹង ១០៦លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន នៅឯសន្និសីទមួយដែលនឹងត្រូវរៀបចំឡើងក្នុងទីក្រុងតូក្យូ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ។
Update៖ កងទ័ពអ៊ីស្រាអែលសម្រេចវាយលុកចូលច្រករ៉ាហ្វា នៃតំបន់ហ្គាហ្សា!
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ កងទ័ពអ៊ីស្រាអែលបានអនុម័តផែនការសម្រាប់ការវាយលុកដីនៅ Rafah ភាគខាងត្បូង Gaza Strip ។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា បានស្លាប់១១២នាក់ និងរបួស១៧៣នាក់!
ក្រសួងសុខាភិបាល ហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ។