Blog

សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិភាក្សានិងឆ្លងរបៀបវារៈចំនួន៤!

(ភ្នំពេញ)៖ នៅព្រឹកទី០១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដើម្បីពិភាក្សានិងឆ្លងរបៀបវារៈចំនួន៤..!។

គ្រូពេទ្យស្ម័គ្រចិត្តបរទេសប្រមាណ២០០នាក់ បើកយុទ្ធនាការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនៅកំពង់ចាម!

(ភ្នំពេញ)៖ គ្រូពេទ្យស័្មគ្រចិត្តមកពីប្រទេសអូស្រ្តាលី ជប៉ុន កូរ៉េ និងក្រុងតៃប៉ិ ប្រទេសចិន ចំនួនប្រមាណ២០០នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋជាង៥ពាន់នាក់ នៅឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្រុមហាម៉ាស បញ្ចេញ​ឈ្មោះ​អ្នក​ទោស​ប៉ាឡេស្ទីន ដែលនឹងត្រូវបានដោះលែង!

អង្គការប៉ាឡេស្ទីន នៅល្ងាចថ្ងៃព្រហស្បតិ៍ បានប្រកាសបញ្ជីឈ្មោះអ្នកទោសចំនួន 30នាក់ក្នុងនោះស្ត្រី8 នាក់និងកុមារ 22 នាក់ និងអនីតិជន ដែលឈ្មោះរបស់ពួកគេ នឹងត្រូវបានផ្តល់ទៅឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ជាថ្នូរនឹងការដោះលែង ដោយទីក្រុង Tel Aviv ក្រោមកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស។

Update៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅកេនយ៉ា បានកើនដល់១៣៦នាក់ហើយ!

អាជ្ញាធរបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ ដែលបង្កឡើងដោយ El Nino នៅក្នុងប្រទេសកេនយ៉ា ។ បានកើនឡើងដល់ 136នាក់ហើយ ក្នុងនោះមនុស្ស16 នាក់បានស្លាប់ក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ។

កម្លាំងជលផលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់!

(កំពង់ឆ្នាំង)៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញ កម្លាំងខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងដកហូតសម្ភារ ល្មើសយកដុតកម្ទេចចោល។ ការបង្ក្រាបនេះ ធ្វើឡើងនៅម្តុំឆ្នុកអណ្តែង ភូមិភ្លង ឃុំពាមឆ្កោក និងបឹងធំ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ដំណឹងថ្ងៃទី៣០នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០.១១.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៩.១១.២០២៣។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមាន និងគ្មានអ្នកស្លាប់។

បុរសម្នាក់ប៉ងសម្លាប់ខ្លួន ជាច្រើនលើកមិនបានសម្រេច ដោយលើកនេះយកកាំបិតអា.ក ទើបស្លាប់!

(បាត់ដំបង)៖ បុរសម្នាក់បានព្យាយាម សម្លាប់ខ្លួនឯងជាច្រើនលើក តែមិនបានសម្រេច លុះពេលនេះប្រើកាំបិតអារក ខ្លួនឯងស្លាប់តែម្ដង.!។ ហេតុការណ៍នេះ បានកើតឡើង នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញ។

កសិករនៅខេត្តព្រះវិហារ កំពុងសប្យាយនិងការប្រមូលផល ដំឡូងមី ខណៈតម្លៃខ្ពស់ជាងឆ្នាំមុន!

(ព្រះវិហារ)៖ ពលរដ្ឋមួយចំនួនធំ នៅខេត្តព្រះវិហារ កំពុងចិត្តក្នុងការប្រមូលផលដំឡូងមី ដោយឆ្នាំនេះមានតម្លៃខ្ពស់គួរសមដែរ..!។ រដូវត្រូវប្រមូលផលដំឡូងមី ស្រស់ដើម្បីលក់ឱ្យឈ្មួញ រួចនាំចេញទៅលក់បន្តនៅប្រទេសជិតខាង។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតបារាំង ចូលជួបសម្តែងការគួរសម!

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ បានអនុញ្ញាតឱ្យលោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម…

សម្តេចធិបតី ថ្លែងថាសន្តិសុខថាមពល គឺសំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជាតិ!

(កោះកុង)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិសុខថាមពល គឺជាកត្តាសំខាន់ខ្លាំងបំផុតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ជាតិ ។ ព្រោះថាមពលអគ្គិសនីនេះ គឺជាវិស័យអាទិភាពមួយដ៏ធំផងដែរ ក្នុងវិស័យអាទិភាពដទៃទៀត ក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

Exit mobile version