Blog

Update៖ រុស្ស៊ីថា អ៊ុយក្រែន​ប្រើ​អាវុធ​លោក​ខាងលិច វាយបំផ្លាញ​ស្ពាន​នៅ Kursk!

រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា ប្រើប្រាស់គ្រាប់រ៉ុក្កែត របស់លោកខាងលិច ផលិតនៅសហរដ្ឋអាមេរិក។ ដើម្បីវាយប្រហារ លើស្ពានយុទ្ធសាស្ត្រលើទន្លេ Seym ក្នុងតំបន់ Kursk ដោយបានសម្លាប់អ្នកស្ម័គ្រចិត្ត ដែលព្យាយាមជម្លៀសជនស៊ីវិល។

Update៖ អ៊ីស្រាអែលវាយប្រហារតាមអាកាស លើភាគខាងត្បូងលីបង់ ស្លាប់១០នាក់!

យ៉ាងហោចណាស់ ជនជាតិស៊ីរី១០នាក់បានស្លាប់ និង៥នាក់ទៀតរងរបួស។ ក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើទីក្រុងភាគខាងត្បូងនៃប្រទេសលីបង់..!។

Update៖ គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់បានបាញ់ចេញពីលីបង់ ឆ្ពោះទៅភាគខាងជើងអ៊ីស្រាអែល!

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ កាលពីថ្ងៃសៅរ៍(ទី១៧ខែសីហា)ថា គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ បានបាញ់ចេញពីភាគខាងត្បូងប្រទេសលីបង់ ឆ្ពោះទៅកាន់តំបន់ Safed ភាគខាងជើង នៃប្រទេសអ៊ីស្រាអែល…!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤០.០៧៤នាក់ហើយ!

ក្រសួង​សុខាភិបាល ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​(ទី១៧ខែសីហា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុនរហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជន​ប៉ាឡេស្ទីន ស្លាប់សរុបចំនួន៤០.០៧៤នាក់ និងរបួសសរុប ប្រហែល ៩២.៥៣៧នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

Update៖ រុស្ស៊ីចោទលោកខាងលិចថា ជាអ្នកជំរុញឱ្យអ៊ុយក្រែន វាយលុកចូលក្នុងប្រទេសរុស្ស៊ី!

លោក Nikolai Patrushev ជំនួយការ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រ(ទី១៦ខែសីហា)ថា ប្រទេសលោកខាងលិច និងសម្ពន្ធមិត្តណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក បាននឹងកំពុងជួយអ៊ុយក្រែន ក្នុងការវាយប្រហារឆ្លងដែនចូលក្នុងប្រទេសរុស្ស៊ី នៅតំបន់ Kursk។

Update៖ រុស្ស៊ីនិយាយថា ការប្រយុទ្ធគ្នាជាមួយអ៊ុយក្រែន នៅក្នុងតំបន់ Kursk កំពុងបន្ត!

ទីក្រុងមូស្គូ បានប្រកាស កាលពីថ្ងៃសុក្រ(ទី១៦ ខែសីហា)ថា ការប្រយុទ្ធគ្នា ជាមួយកងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Kursk គឺនៅតែបន្តដដែល…!។ ប៉ុន្តែរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយ ជុំវិញការអះអាង របស់អ៊ុយក្រែន ដែលថា អ៊ុយក្រែន ដណ្ដើមបានដីមួយចំនួនធំ នៅតំបន់…

ភ្លើងឆេះព្រៃ នៅភាគខាងលិចប្រទេសទួរគី បានបំផ្លាញលំនៅឋាន និងអាជីវកម្មជាច្រើន!

ព្រៃនៅខេត្តឆ្នេរសមុទ្រ Izmir ភាគខាងលិចនៃប្រទេសទួរគី ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ខណៈខ្យល់បក់ខ្លាំង បានធ្វើឱ្យលំនៅឋាន និងអាជីវកម្មជាច្រើនកន្លែង ត្រូវបាន​​ឆេះបំផ្លាញ និងបង្ខំឱ្យ មនុស្សមួយចំនួនត្រូវជម្លៀសខ្លួន។

សម្តេចក្រឡាហោម​ អំពាវនាវដល់បងប្អូនជនរួមជាតិ សូមកុំចាញ់ល្បិចកលញុះញង់ របស់ក្រុមជ្រុលនិយម!

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស​ ខេង​ បានធ្វើការអំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់។ សូមមេត្តាកុំចាញ់ល្បិចកល ញុះញង់ របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆតា របស់ខ្លួន។

Update៖ បាតុកម្មនៅឥណ្ឌា ទាមទាររកយុត្តិធម៌ ករណីរំលោភសម្លាប់បុគ្គលិកពេទ្យ!

មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្មនៅតាមទីក្រុងនានា នៃប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ(ទី១៦ខែសីហា) ។ ដើម្បីតវ៉ាប្រឆាំង នឹងការចាប់រំលោភ និងសម្លាប់វេជ្ជបណ្ឌិត ហាត់ការម្នាក់ នៅមន្ទីរពេទ្យរដ្ឋាភិបាលមួយ ។ ដោយទាមទាររកយុត្តិធម៌ និងសន្តិសុខ ឲ្យកាន់តែប្រសើរ នៅតាមបរិវេណពេទ្យ និងនៅតាមមន្ទីរពេទ្យនានា។

ផ្លាស់ប្ដូរ អភិបាលស្រុកកោះញែក ដោយលោក សី ទូច ជំនួសលោក ឌឹម នី!

(មណ្ឌលគិរី)៖ លោក សី ទូច អតីតប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី ត្រូវបានប្រកាសតែងតាំង ជាអភិបាលស្រុកកោះញែក ជំនួសអោយលោក ឌឹម នី ដែលត្រូវតែងតាំង ជាអភិបាលរង ខេត្តមណ្ឌលគិរី។ -ពិធីប្រកាសនេះ ធ្វើឡើងនៅសាលប្រជុំសាលាស្រុកកោះញែក…

Exit mobile version