Blog

Update៖ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ មនុស្សនៅតំបន់ហ្គាហ្សា ស្លាប់១៥០នាក់និងរបួស៣១៣នាក់!

ក្រសួងសុខភាពរបស់ដែនដី បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១៥០នាក់ត្រូវបានសម្លាប់ និង៣១៣ នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ បណ្ដាលឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៦,៩០០នាក់។

ដំណឹងថ្ងៃទី០១នេះ ឆ្លង(អូមីក្រុង)០២នាក់ ជាសះស្បើយ០៣នាក់និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១.០២.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី៣១.០១.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០២នាក់ជាសះស្បើយ០៣នាក់ និងគ្មានអ្នកស្លាប់។

Update៖ អ្នកនាំពាក្យថ្លែងថា ការឃាត់ខ្លួនមន្ត្រីអាវុធហត្ថ នៅខេត្តក្រចេះ ពុំមែនធ្វើតាមអារម្មណ៍នោះទេ!

(ភ្នំពេញ)៖ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានចេញប្រកាសព័ត៌មានឆ្លើយតបនឹងការលើកឡើង តាមបណ្តាញសង្គម។ ពាក់ព័ន្ធការឃាត់ខ្លួនមន្រ្តីអាវុធហត្ថម្នាក់នៅខេត្តក្រចេះ ដែលបាញ់សត្វស្លាប(កុក)។

តុលាការយុត្តិធម៌អន្តរជាតិ ច្រានចោលបណ្តឹងរបស់អ៊ុយក្រែន ដែលចោទរុស្ស៊ីថាគាំទ្រក្រុមឧទ្ទាម បំបែកខ្លួននៅភាគខាងកើត!

តុលាការយុត្តិធម៌អន្តរជាតិ(ICJ) បានច្រានចោលសំណុំរឿងជាច្រើន ដែលអ៊ុយក្រែន ប្ដឹងរុស្ស៊ីពីបទ«ផ្តល់មូលនិធិដល់ក្រុមឧទ្ទាមបំបែកខ្លួន នៅភាគខាងកើតអ៊ុយក្រែន កាលពីមួយទសវត្សរ៍មុន»។

Update៖ អ៊ីរ៉ង់ថាៈ បើអាមេរិក វាយប្រហារមកលើខ្លួន នឹងឆ្លើយតបវិញភ្លាមៗតែម្ដង!

អ៊ីរ៉ង់បានប្តេជ្ញា ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើមានការវាយប្រហារណាមួយ ដែលសំដៅលើទឹកដី ឬផលប្រយោជន៍របស់ខ្លួន។ បន្ទាប់ពីការគម្រាមរបស់ក្រុងវ៉ាស៊ីនតោនក្នុងការឆ្លើយតបទៅនឹង ការវាយប្រហារដ៏សាហាវលើមូលដ្ឋានទ័ពអាមេរិក នៅជិតព្រំដែនហ្សកដានី-ស៊ីរី។

យន្តហោះចម្បាំង F-16 របស់អាមេរិក បានធ្លាក់ចូលសមុទ្រ នៅកូរ៉េខាងត្បូង!

យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងសមុទ្រ នៃឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ។

Update៖ រុស្ស៊ីបញ្ជាក់ពីការដោះដូរ​អ្នកទោស​សង្គ្រាម ជាមួយ​អ៊ុយក្រែន! 

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ពីការដោះដូរអ្នកទោសសង្គ្រាមថ្មី កាលពីថ្ងៃពុធ ជាមួយនឹងអ៊ុយក្រែន។ ទាហាននិងមន្រ្តីរុស្ស៊ីចំនួន 195 នាក់បានវិលត្រឡប់ពីអ៊ុយក្រែន ហើយចំនួនបុគ្គលិកយោធា ដូចគ្នាត្រូវបានផ្ទេរទៅតំណាងទីក្រុង Kyiv ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៦.៩០០នាក់ និងរបួស៦៥.៩៤៩នាក់!

ក្រសួងសុខាភិបាល នៃតំបន់ប៉ាឡេស្ទីនដែលបានឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ ដោយសារ ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលា បានកើនឡើងដល់ 26,900នាក់ ខណៈដែលមនុស្ស 65,949 នាក់ផ្សេងទៀត បានរងរបួស។

ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងឱកាស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ!

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជា​អធិប​តី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤។

សម្ដេចធិបតី បញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើងឯកជននៅព្រះសីហនុ និងហាមបើកថ្មី!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាដាច់ខាតមិនឲ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុនោះទេ ។

Exit mobile version