Blog

អ៊ីស្រាអែល វាយប្រហារតាមអាកាស ដោយបានសម្លាប់ អ្នក​កាសែត​ម្នាក់ទៀតនៅ​តំបន់ហ្គាហ្សា!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាលនៅហ្គាហ្សា បានកាន់ទុក្ខអ្នកកាសែតម្នាក់ទៀត។ ដែលត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រនៅក្នុងការវាយប្រហារ តាមអាកាសរបស់កងទ័ពអ៊ីស្រាអែល ទៅលើផ្ទះរបស់គាត់នៅកណ្តាល ហ្គាហ្សាស្ទ្រីប។

ខ្មាន់កាំភ្លើង បានបាញ់សម្លាប់មនុស្ស១៤នាក់ នៅសាកលវិទ្យាល័យមួយ ក្នុងប្រទេសឆេក!

ប៉ូលិសឆេក បានកំណត់អត្តសញ្ញាណមនុស្សទាំង ១៤នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយខ្មាន់កាំភ្លើងនៅក្នុងបរិវេណសាកលវិទ្យាល័យ ក្នុងរដ្ឋធានី Prague កាលពីថ្ងៃព្រហស្បតិ៍។

Update៖ ទៀតហើយ បណ្ឌិត្យសភានគរបាលកម្ពុជា អះអាងថា ផែង វណ្ណៈ ផ្សព្វផ្សាយញុះញង់បង្កភាពចលាចលយ៉ាងខ្លាំង!

(ភ្នំពេញ)៖ បុគ្គល ផែង វណ្ណៈ ចាងហ្វាងសារព័ត៌មាន PVN NEWS ជាអ្នកកាសែតលំដាប់អភិជន..!។ ដែលតែងតែតាំងខ្លួនជាអ្នកមានចំណេះដឹងខ្ពស់ផុតលេខ មានក្រមសីលធម៌ និងវិជ្ជាជីវៈ គ្មាននរណាដល់.និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ.ជីវិតហាយសូ.!។

ក្រសួងមហាផ្ទៃ បណ្ដេញនគរបាលជាតិ ចំនួន១១នាក់ ចេញពីក្របខ័ណ្ឌ ក្រោយពីធ្វើតេសរកឃើញសារធាតុញៀន!

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន១១រូប ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

អាមេរិក ចង់ឱ្យអ៊ីស្រាអែល ផ្អាកការវាប្រហារលើតំបន់ហ្គាហ្សា ដោយផ្តោតទៅលើមេដឹកនាំក្រុមហាម៉ាសវិញ!

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិក ចង់បានរំពឹងទុកថា អ៊ីស្រាអែល នឹងផ្លាស់ប្តូរទិសដៅនៃប្រតិបត្តិការរបស់ខ្លួន នៅតំបន់ហ្កាហ្សា ។ ដោយបន្ធូរបន្ថយ និងផ្តោតតែលើមេដឹកនាំក្រុមហាម៉ាស ក៏ដូចជាទៅលើហេដ្ឋារចនាសម្ព័ន្ធ របស់ហាម៉ាស ប៉ុណ្ណោះ។

ផ្លាស់ប្ដូរប្រធានមន្ទីរ រ៉ែនិងថាមពល ខេត្តកណ្តាល រួមនិងប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល!

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី២១ ខែធ្នូឆ្នាំ ២០២៣ បានសម្រេចផ្លាស់ប្ដូរប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល រួមនិងប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ដោយឱ្យមកជាមន្រ្តីបម្រើការងារ នៅទីស្តីការក្រសួង។

លោក ឈឿន ប៊ុនឆន នឹងលាឈប់ពីមុខតំណែង ប្រសិនបើរកឃើញថា នគរបាលខេត្តព្រៃវែង យកលុយពីប៉ូលិសដែលប្រើប្រាស់គ្រឿងញៀនទាំង១២នាក់!

(ព្រៃវែង)៖ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង បានប្រកាសថា បើសិនជារកឃើញថា ប៉ូលិសក្នុងខេត្តព្រៃវែងណាម្នាក់ យកលុយពីនគរបាល ដែលប្រើប្រាស់គ្រឿងញៀនទាំង១២នាក់ ជាថ្នូរនិងលើកលែងទោស រូបលោក នឹងលាឈប់ពីការងារ..!។

ក្រសួងព័ត៌មាន នឹងរៀបចំកែលម្អ លើវិស័យសារព័ត៌មាន តាមប្រព័ន្ធសម័យទំនើប!

(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកា និពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ស្តីពីការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣ម្សិលមិញ។

ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងពេល អញ្ជើញបើកការដ្ឋានសាងស​ង់​ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ!

(ភ្នំពេញ)៖ នៅព្រឹកទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាង​សង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុង​ព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ។

Update៖ អ៊ុយក្រែន​ថា រយៈពេល២ថ្ងៃនេះ ខ្លួនបានបាញ់​ទម្លាក់​ដ្រូនរុស្ស៊ីចំនួន៣៤គ្រឿង ក្នុង​ចំណោម៣៥គ្រឿង! 

យោធាអ៊ុយក្រែនបានឱ្យដឹងថា កាលពីចន្លោះវេលាយប់ថ្ងៃពុធ-ព្រហស្បតិ៍នេះ ប្រព័ន្ធការពារដែនអាកាស នៅរដ្ឋធានីកៀវ ព្រមទាំងនៅតាម​តំបន់ផ្សេងទៀតពាសពេញប្រទេស បានបាញ់ទម្លាក់យន្តហោះដ្រូនចំនួនរាប់សិបគ្រឿង ដែលកងកម្លាំងរុស្ស៊ី បានបញ្ជូនមក ក្នុងការវាយប្រហារ ថ្មីមួយទៀត។

Exit mobile version