Blog
ដំណឹងថ្ងៃទី២៦នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២៦.០៣.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៥.០៣.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់។
ចាប់ខ្លួនមន្ត្រីយោធាម្នាក់ ករណីសម្លាប់ជនរងគ្រោះ យកសពច្រកចូលវ៉ាលី ទៅបោះចោលនៅខេត្តកោះកុង!
(ភ្នំពេញ)៖ ប៉ូលីសព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ញ៉េប សុខុម អាយុ ៣៨ឆ្នាំ ជាទាហាននៅ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ទាក់ទិនករណី…
ប្រទេសហ្វីលីពីន កោះហៅបេសកជនចិន មកបំភ្លឺ ករណីរំលោភដែនសមុទ្រ!
កាលពីថ្ងៃចន្ទ ហ្វីលីពីន បានកោះហៅបេសកជនចិន ដើម្បីសួរនាំចំពោះ«សកម្មភាពរំលោភបំពាន» ពីសំណាក់ឆ្មាំឆ្នេរសមុទ្រចិន នៅឯតំបន់សមុទ្រចិនខាងត្បូង កាលពីចុងសប្តាហ៍កន្លងទៅ..!។
Update៖ លោកពូទីនថា អ៊ុយក្រែន ជាប់ពាក់ព័ន្ធ ក្នុងការបាញ់ប្រហារនៅកន្លែងប្រគុំតន្ត្រី!
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន មានជាប់ពាក់ព័ន្ធ នឹងអំពើភេរវកម្ម នៅក្បែរទីក្រុងម៉ូស្គូ..!។
Update៖ អ៊ីស្រាអែលប្រកាសថា ខ្លួននឹងមិនឈប់បាញ់នៅតំបន់ហ្គាហ្សានោះឡើយ!
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុង Tel Aviv នឹងមិនបញ្ឈប់ការបាញ់ប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីបនោះទេ ។
បារាំងកំពុងបង្កើនសុវត្ថិភាព ដើម្បីការពារភេរវកម្ម ក្រោយមានការបាញ់ប្រហារនៅរុស្ស៊ី!
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃក្រុមមន្ត្រីសន្តិសុខ លោក Gabriel Attal មន្រ្តីការពារជាតិជាន់ខ្ពស់បារាំង បានប្រកាសថា រដ្ឋាភិបាលកំពុងបង្កើនសុវត្ថិភាព ដើម្បីការពារភេរវកម្ម បន្ទាប់ពីមានករណីបាញ់ប្រហារ កក្រើកក្រុងមូស្គូ។
Update៖ អ៊ីស្រាអែល ធ្វើការឡោមព័ទ្ធមន្ទីរពេទ្យហ្គាហ្សាចំនួន២ទៀត និងចាប់ខ្លួនសកម្មជន៤៨០នាក់!
អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា នៅថ្ងៃអាទិត្យ ទី២៤ ខែមីនានេះ ។ កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធមន្ទីរពេទ្យចំនួនពីរបន្ថែមទៀតនៅតំបន់ហ្គាហ្សា ។ ខណៈដែលអ៊ីស្រាអែល និយាយថា ពួកគេបានចាប់ខ្លួន សកម្មជនចំនួន ៤៨០នាក់ នៅក្នុងការប៉ះទង្គិចគ្នាដែលកំពុងបន្ត នៅឯមន្ទីរពេទ្យ Al-Shifa…
Update៖ លោក មាស រិទ្ធី ចេញលិខិតសុំអភ័យទោសរដ្ឋមន្ត្រីក្រសួងវប្បធម៌!
(ភ្នំពេញ)៖ ក្រោយធ្វើការអត្ថាធិប្បាយព័ត៌មានមិនត្រឹមត្រូវ លោក មាស រិទ្ធី អ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ ហង្សមាស ក្នុងកម្មវិធី«ហង្សមាស Express News»បានចេញលិខិតសុំអភ័យទោស រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌ ថ្លែងថាលោក មាស រិទ្ធី ធ្វើការអត្ថាធិប្បាយនូវព័ត៌មានមិនត្រឹមត្រូវខ្វះចំណេះដឹង!
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអះអាងថា ការអត្ថាធិប្បាយព័ត៌មាន របស់លោក មាស រិទ្ធី គឺបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ។
ស្ថានភាពអាកាសធាតុ នៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។