Blog

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា សង្គ្រាមហ្គាហ្សា គឺត្រូវលះបង់ធំធេងពីសំណាក់កងទ័ពអ៊ីស្រាអែល!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា សង្រ្គាម នៅតំបន់ហ្គាហ្សា កំពុងកំណត់តម្លៃដ៏ធ្ងន់មួយ ។ ខណៈដែលចំនួនទាហាន ដែលត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាសបានកើនឡើង។

កងទ័ព​អ៊ីស្រាអែល បាន​យក​សាកសព​ចំណាប់ខ្មាំង​៥​នាក់ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ហ្គាហ្សា​!

កងទ័ពអ៊ីស្រាអែល បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួនបានយកសាកសពចំណាប់ខ្មាំងអ៊ីស្រាអែល៥នាក់ ចេញពីផ្លូវរូងក្រោមដី នៅតំបន់ហ្គាហ្សាស្ទ្រីប។

សម្តេចក្រឡាហោម អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា១ខ្នង នៅក្រុងបាត់ដំបង!

(ភ្នំពេញ)៖ នាព្រឹកទី២៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ។ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៤ជាន់ ៣០បន្ទប់ នៃវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព…

ពីព្រលប់ព្រះសង្ឃប្រមូលសំរាមដុត លុះដល់យប់ជ្រៅ ឆាបឆេះផ្អើលរោងឈើក្នុងវត្ត!

(ស្វាយរៀង)៖ ព្រះសង្ឃបានប្រមូលសំរាមដុត ហើយចូលសឹងអស់! លុះយប់ឡើងភ្លើងបានឆាបឆេះរាលដាលដល់ រោងដាក់ឈើក្នុងបរិវេណវត្ត បណ្ដាលឱ្យឆេះយ៉ាងសន្ធៅសន្ធៅទាំងកណ្តាលយប់។

សម្តេចធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង លើកទី៤តាមប្រព័ន្ធវីដេអូ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ។ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់សហប្រធាននៃកិច្ចប្រជុំ។ គឺ…

អ៊ីរ៉ង់​គាំទ្រក្រុមហាម៉ាស និងគំរាមបិទ​សមុទ្រ​មេឌីទែរ៉ាណេ បើនៅតែមានការសម្លាប់ក្នុងតំបន់ហ្គាហ្សា​!

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃថ្ងៃសៅរ៍នេះថា មេបញ្ជាការកងបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា ច្រកសមុទ្រមេឌីទែរ៉ាណេ អាចនឹងត្រូវបិទ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តប្រព្រឹត្ត បទឧក្រិដ្ឋកម្ម នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែមិនបានពន្យល់ទេថាវាអាចធ្វើឡើងដោយរបៀបណានោះ។ 

Update សមត្ថកិច្ចបញ្ជូនខ្លួនអ្នកបើករថយន្ដJeep ដែលបុកគេស្លាប់ទៅតុលាការ!

(ភ្នំពេញ)៖ ទីបំផុតកម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនបង្ក ដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់ស្លាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាវេលាម៉ោង៩ និង ៣០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។

ប្រសាសន៍សម្តេចធិបតី ដែលឱ្យពិនិត្យគ្រូចូលរូបមួយចំនួន គឺមិនបានសំដៅលើព្រះអង្គចន្ទ មុនី នោះទេ!

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍មួយ។

Update៖ អ្នកបើករថយន្ដJeep ដែលបុកគេស្លាប់នៅខណ្ឌទួលគោក បានចូលខ្លួនមកសារភាព នៅស្នងការរាជធានីភ្នំពេញហេីយ​!

(ភ្នំពេញ)៖ ជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាកJeep បុកបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនោះ។ បានចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុស នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ពន្ធដារ នឹងចាប់ផ្ដើមចុះត្រួតពិនិត្យ លើរថយន្តដែលមិនបានបង់ពន្ធផ្លូវ ចាប់ពីថ្ងៃទី១៥ខែមករា តទៅ!

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៨.១២.២០២៣ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចុះត្រួតពិនិត្យ និងអនុវត្តឃាត់យានយន្តធ្វើដំណើរតាមដងផ្លូវ ដែលមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ទាន់ពេលវេលា។ ដោយចាប់ផ្ដើមអនុវត្ត នៅពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ តទៅ៕

Exit mobile version