Blog

ដំណឹងថ្ងៃទី០៣នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣.១២.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី០២.១២.២០២៣។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់។

Update៖ ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា កាន់តែខ្លាំង បណ្តាលឱ្យមនុស្សស្លាប់កាន់តែច្រើន!

ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បាននិយាយនៅថ្ងៃសៅរ៍នេះថា ការបន្តនៃការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាកាន់តែខ្លាំងក្លា ។ ខណៈអ៊ីស្រាអែលធ្វើការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ក៏ដូចជាការទម្លាក់គ្រាប់បែក មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានដួលរលំ។

រញ្ជួយដីចំនួន២លើក បានវាយប្រហារប្រទេសហ្វីលីពីន នៅកោះមីនដាណាវ!

ការរញ្ជួយដីចំនួន២ បានកើតឡើងនៅឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍ ។

បញ្ជូនខ្លួនយុវជន សិស្សសាលា៣នាក់ ទៅតុលាការ ករណីប្រើដាវនិងកាំបិតប៉័ងតោ កាប់ជនរងគ្រោះ!

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដង្កោ បានបង្ហាញមុខជាសាធារណៈ នូវជនសង្ស័យ៣នាក់ ហើយរៀបចំសំណុំរឿង នឹងបញ្ជូនទៅតុលាការ ករណីប្រើដាវ-កាំបិតប៉័ងតោ កាប់បណ្ដាលឱ្យជនរងគ្រោះរងរបួស។

ក្មេងប្រុសដែលជិៈកង់ រអិលកង់ធ្លាក់ចូលប្រឡាយទឹកស្អុយ បានរកសពឃើញហើយ!

(ភ្នំពេញ)៖ ក្មេងតូច២នាក់បងប្អូនជិៈកង់ដើរលេង ហើយបានរអិលដួលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បាត់ខ្លួនម្នាក់នោះ ពេលនេះត្រូវរកឃើញសពហើយ។

ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ចំនួន១៥កន្លែង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង!

(ភ្នំពេញ)៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានផ្តល់ជូនអាហារូបករណ៍ ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ដំណឹងថ្ងៃទី០២នេះ ឆ្លង(អូមីក្រុង)ម្នាក់ ជាសះស្បើយ០២នាក់និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០២.១២.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី០១.១១.២០២៣។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០១នាក់ជាសះស្បើយ០២នាក់ និងគ្មានអ្នកស្លាប់។

ប្រទេសកាតា ជំរុញឱ្យមានបទឈប់បាញ់ជាថ្មី រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់!

អ្នកសម្របសម្រួល ប្រទេសកាតា បាននិយាយថា កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តថ្មីបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។

ត្រីរាជ១ក្បាល ទម្ងន់៧៥គីឡូក្រាម ប្រវែង១,៦ម៉ែត្រ ត្រូវបានលែងចូលក្នុងទន្លេសាបវិញ!

(កំពង់ឆ្នាំង)៖ រដ្ឋបាលជលផល បានកោតសរសើរ ចំពោះលោក ហ្វា លី នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ដែលបានលែងត្រីរាជ១ក្បាល ទម្ងន់៧៥គីឡូក្រាម ប្រវែង១,៦ម៉ែត្រ ចូលក្នុងទន្លេសាបវិញ បន្ទាប់ពីនេសាទបានកាលពីថ្ងៃទី០១…

សារលិខិតរបស់សម្តេចធិបតី ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១!

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសារលិខិត ក្នុងឱកាស ទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ”ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌” ថ្ងៃទី០៣…

Exit mobile version