Blog

តខ្សែភ្លើងទៅវាលស្រែដើម្បីឆក់ត្រី ចៃដន្យប៉ះចំដំណរឆក់ស្លាប់ខ្លួនឯង!

(ភ្នំពេញ)៖ បុរសម្នាក់បានត ខ្សែភ្លើងរាយទៅវាលស្រែ ដើម្បីឆក់ត្រី ប៉ុន្តែអកុសក៏បះចំដំណរ បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់មួយរំពេច អ្នកភូមិមិនអាចជួយសង្គ្រោះទាន់។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា។

អឌ្ឍចន្ទក្រហម​ប៉ាឡេស្ទីន​ថា រថយន្ត​ជំនួយ៦១​គ្រឿង បាន​បញ្ជូន​ទៅ​តំបន់​ហ្គាហ្សា​!

សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាននិយាយកាលពីថ្ងៃសៅរ៍ថា រថយន្តជំនួយចំនួន 61គ្រឿង។ ដែលផ្ទុកដោយស្បៀងអាហារត្រូវបានបញ្ជូនទៅកាន់តំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ។ ដែលជាការខិតខំប្រឹងប្រែងដ៏ធំបំផុតចាប់តាំងពីការផ្ទុះឡើងនៃការ ប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃទី 7 ខែតុលា។

ទាហាន​អ៊ីស្រាអែល វាយ​ប្រហារ​បុគ្គលិក​ពេទ្យ និងចាប់​ខ្លួន​អ្នក​ជំងឺនៅហ្គាហ្សា!

វេជ្ជបណ្ឌិតនិង​អ្នក​របួស នៅ​មន្ទីរពេទ្យ Al-Shifa នៃ​តំបន់ Gaza បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា កងទ័ព​អ៊ីស្រាអែល អំឡុង​ពេល​ឡោមព័ទ្ធ​អគារ​វេជ្ជសាស្ត្រ បាន​វាយ​ប្រហារ​បុគ្គលិក​ពេទ្យ ចាប់​ខ្លួន​អ្នក​ជំងឺ និង​លួច​សាកសព។

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តលាតសន្ធឹងគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ។

ដំណឹងថ្ងៃទី២៥នេះ ឆ្លង(អូមីក្រុង)០២នាក់ ខណះអ្នកជាសះស្បើយពុំមាន និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥.១១.២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៤.១១.២០២៣។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០២នាក់ជាសះស្បើយពុំមានទេ និងគ្មានអ្នកស្លាប់។

ក្រុមហាម៉ាស់ ប្តេជ្ញាផ្អាកជំនួយមនុស្សធម៌ ដរាបណាអ៊ីស្រាអែល ប្រកាន់ខ្ជាប់ នូវគោលការណ៍មនុស្សធម៌!

ប្រធានការិយាល័យ នយោបាយរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh បាននិយាយកាលពីថ្ងៃសុក្រថា ចលនានេះប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងផ្អាកមនុស្សធម៌ ដរាបណាអ៊ីស្រាអែល ប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌..!។

ទួរគី វាយប្រហារតាមអាកាស កម្ទេចគោលដៅភេរវកម្មចំនួន១៧ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់! 

ក្រសួងការពារជាតិទួរគី បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងសន្តិសុខទួរគី បានធ្វើប្រតិបត្តិការតាមអាកាសនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ។ ដោយបានបំផ្លាញគោលដៅភេរវកម្មចំនួន 17 និង “បន្សាប” ភេរវករជាច្រើននាក់។

ចិនចោទ ហ្វីលីពីនថា នាំកម្លាំងបរទេស មកល្បាតបង្កហេតុនៅសមុទ្រចិនខាងត្បូង!

ប្រទេសចិន តែងតែទាមទារ សមុទ្រចិនខាងត្បូងទាំងមូល ជាដែនទឹករបស់ខ្លួន ។ ដែលនាំឱ្យមានជម្លោះ មិនត្រឹមតែជាមួយហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងជាមួយវៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងប្រ៊ុយណេផងដែរ។

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់មធ្យម។

អ៊ីស្រាអែល វាយប្រហារលើសាលារៀន នៅហ្គាហ្សា ស្លាប់៣០នាក់ របួសជាង១០០នាក់!

ក្រុមហាម៉ាសនិយាយថា មនុស្សយ៉ាងតិច ៣០នាក់បានស្លាប់ និង ១០០ នាក់ទៀត រងរបួសក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើសាលារៀនមួយកន្លែងដែលគ្រប់គ្រង។

Exit mobile version