Blog
សម្តេចធិបតី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង!
(ប៉ារីស)៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស…
ដំណឹងថ្ងៃទី១៩នេះ ឆ្លង(អូមីក្រុង)០១នាក់ជាសះស្បើយ០៤នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩.០១.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៨.០១.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០១នាក់ជាសះស្បើយ០៤នាក់ និងគ្មានអ្នកស្លាប់។
Update៖ បារាំង រៀបចំកងកម្លាំងកាំភ្លើងធំ ដើម្បីគាំទ្រប្រទេសអ៊ុយក្រែន!
យោងតាមសេចក្តីថ្លែងការណ៍ មួយបានឱ្យដឹងថា ប្រទេសបារាំង បានរៀបចំកងកម្លាំងចម្រុះកាំភ្លើងធំមួយ ។ ដើម្បីជួយគាំទ្រអ៊ុយក្រែន ឱ្យកាន់តែប្រសើរឡើង នៅក្នុងសង្រ្គាមជាមួយរុស្ស៊ី។
អ៊ីរ៉ង់ កោះហៅឯកអគ្គរដ្ឋទូតប៉ាគីស្ថាន មកសួរនាំ ពាក់ព័ន្ធការវាយប្រហារ លើទឹកដីរបស់ខ្លួន!
ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានកោះហៅឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារ ដោយមីស៊ីលលើភូមិព្រំដែនមួយ ក្នុងខេត្ត Sistan-Baluchestan ភាគនិរតី។
Update៖ ចិនបង្ហាញឆន្ទៈ ក្នុងការបន្ធូរបន្ថយភាពតានតឹង រវាងប៉ាគីស្ថាន និងអ៊ីរ៉ង់!
ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានផ្តល់តួនាទីរបស់ខ្លួន ដើម្បីជាអ្នកកាត់បន្ថយភាពតានតឹងរវាងប៉ាគីស្ថាននិងអ៊ីរ៉ង់ ។ បន្ទាប់ពីប្រទេសជិតខាងទាំងពីរ បានបើកការវាយប្រហារ តាមអាកាសប្រឆាំងនឹង“ភេរវករ”នៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក។
Update៖ លោក ហ្សេលេនស្គី ថាសន្តិភាពគឺត្រូវផ្តើមចេញពីអ៊ុយក្រែន មិនមែនរុស្សុីនោះទេ!
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមលើ ពាក់ព័ន្ធអ្នកសារព័ត៌មាន លួចខ្សែទូរស័ព្ទខុសច្បាប់ និងការថតវីដេអូ។
ករណីឆេះរោងចក្រកាត់ដេរ នៅស្រុកកៀនស្វាយ បណ្ដាលឱ្យកម្មការិនីម្នាក់ស្លាប់និងរបួស៤នាក់!
(កណ្តាល)៖ អគ្គិភ័យបានលេបត្របាក់ រោងចក្រកាត់ដេរយីហោ“យីដា”បណ្តាលឱ្យកម្មការិនីម្នាក់ស្លាប់ រងរបួស៤នាក់ និងខូចខាតសម្ភារៈអស់ជាច្រើន!។
ក្រសួង៖ បញ្ជាក់ពីប័ណ្ណ បើកបរអន្តរជាតិ ដែលអាចប្រើបានជាង ១០០ប្រទេស!
(ភ្នំពេញ)៖ ក្រោយពីពិនិត្យឃើញ មានការ ផ្សព្វផ្សាយព័ត៌មាន លើបណ្តាញសង្គម ទាក់ទង នឹងប័ណ្ណបើកបរអន្តរជាតិ ដែលមានលក្ខណៈស្រដៀង នឹងប័ណ្ណអនុញ្ញាតបើកបរអន្តរជាតិ។ តាមរយៈបណ្តាញសង្គម ដែលមានឈ្មោះថា “IAA international driving license ប័ណ្ណបើកបរអន្តរជាតិ”…
សម្តេចធិបតី និងប្រធានាធិបតីបារាំង ថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-បារាំង នឹងកាន់តែល្អប្រសើរជាមុន!
(ប៉ារីស)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេច នៅក្នុងប្រទេសបារាំងហើយ។
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ខែមករា អគ្គិសនី នឹងរអាក់រអួល ក្នុងខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ!
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា EDC បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុលផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា។