Blog

Update៖ តៃវ៉ាន់ ប្រតិកម្មនិង ថ្កោលទោសចិន ដែលធ្វើសមយុទ្ធ មិនសមហេតុផល!

កោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ(ទី១៤ខែតុលា) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសមយុទ្ធយោធារួមគ្នា របស់ចិនជុំវិញកោះ ដោយចោទថា “មិនសមហេតុផល” និង “បង្កហេតុ”។

Update៖ ចំនួន​អ្នក​ស្លាប់​ នៅប្រទេសលីបង់ បានកើនដល់២.៣០៩នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃចន្ទ(ទី១៤ខែតុលា)ថា ចំនួនអ្នកស្លាប់ដោយសារ ការវាយប្រហាររបស់អ៊ីស្រាអែល មកលើប្រទេសលីបង់ ចាប់តាំងពីខែតុលា ឆ្នាំមុន.បានកើនឡើងដល់2,309 នាក់ហើយ ខណៈ10,782 នាក់ផ្សេងទៀតបានរងរបួស…!។

Update៖ អង់គ្លេស បារាំង អាល្លឺម៉ង់និងអ៊ីតាលី ថ្កោលទោស​អ៊ីស្រាអែល!

រដ្ឋមន្ត្រីការបរទេស នៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ(ទី១៤ខែតុលា) បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង”លើការវាយប្រហារ របស់អ៊ីស្រាអែល លើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ កាលពីពេលថ្មីៗនេះ។

Update៖ អង់គ្លេស​ ហាម​ឃាត់​អ៊ីស្រាអែល​ មិន​ឲ្យ​ប្រើ​យន្តហោះ​ចម្បាំង F-35!

រដ្ឋាភិបាលអង់គ្លេស បានដាក់កំហិតបន្ថែមលើការលក់សព្វាវុធទៅឱ្យអ៊ីស្រាអែល។ ជាពិសេសការផ្អាកការផ្គត់ផ្គង់ផ្នែកយន្តហោះចម្បាំង F-35 ដែលត្រូវបានប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ដោយកងទ័ពអ៊ីស្រាអែល ទៅលើប៉ាឡេស្ទីន…!។

Update៖ អ៊ីស្រាអែល បញ្ជាឱ្យប្រជាជនលីបង់ ចំនួន២៥ខេត្ត.ក្រុងជម្លៀសចេញជាបន្ទាប់!

កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃចន្ទ(ទី១៤ខែតុលា) បានបញ្ជាឱ្យជម្លៀសជាបន្ទាន់ សម្រាប់អ្នករស់នៅក្នុងទីក្រុងចំនួន២៥នៅភាគខាងត្បូងប្រទេសលីបង់…!។

Update៖ អ៊ីស្រាអែល វាយប្រហារនៅភាគខាងជើងប្រទេសលីបង់ ស្លាប់១៨នាក់ទៀត!

កាកបាទក្រហមលីបង់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៨នាក់ បានស្លាប់។ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើភាគខាងជើងប្រទេសលីបង់ កាលពីថ្ងៃចន្ទ(ទី១៤ខែតុលា)។

Update៖ រដ្ឋមន្ត្រីការពារជាតិចិន និងរុស្ស៊ី ជួបពិភាក្សាគ្នាអំពីសហប្រតិបត្តិការយោធា!

រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ឧត្តមនាវីឯក Dong Jun បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចរបស់លោក Andrei Belousov នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធារវាងភាគីទាំងពីរ។

Update៖ អ៊ីស្រាអែល​វាយ​ប្រហារ​លើ​ជ៉ុំរ៉ំភៀស​ខ្លួន​នៅ​មន្ទីរពេទ្យ​ហ្គាហ្សា ស្លាប់៤នាក់ទៀត!

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤នាក់បានស្លាប់ និង ៤០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតង់លំនៅដ្ឋានជនស៊ីវិលដែលផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកថ្ងៃចន្ទ(ទី១៤ ខែតុលា)។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៦២នាក់ទៀត!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ កាលពីថ្ងៃចន្ទ(ទី១៤.ខែតុលា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៦២នាក់ និងរបួស២២០នាក់..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤២.២៨៩នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃចន្ទ(ទី១៤ខែតុលា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។

Exit mobile version