Blog

ព្យុះសង្ឃរា ដ៏គ្រោះថ្នាក់ បានវាយប្រហារ ឆ្នេរសមុទ្រភាគខាងលិច របស់អាមេរិក!

ខ្យល់ព្យុះសង្ឃរា(មីលតុន)បានបោកបក់នៅតំបន់ឆ្នេរភាគខាងលិចនៃរដ្ឋ ហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ (០៩ខែតុលា) ។

Update៖ កូរ៉េ​ខាង​ជើង​ បាញ់​សាកល្បង​គ្រាប់​ផ្លោង​ រយៈ​ចម្ងាយ​ខ្លី​ដែលអាចបញ្ជាបត់បែនបាន!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃពុធ(ទី៩ខែតុលា)ថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងបាញ់គ្រាប់ផ្លោង ដែលអាចគ្រប់គ្រងបានទំហំ 240 មីលីម៉ែត្រ និងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់…!។

Update៖ អ៊ីស្រាអែល វាយប្រហារទូទាំងតំបន់ហ្គាហ្សា ស្លាប់១៧នាក់ទៀត!

យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន១៧នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃពុធ(ទី៩ខែតុលា)។

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា!

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងគណៈប្រតិភូ…

Update៖ កងទ័ពអ៊ីស្រាអែល.ប្រើហិង្សាលើជនជាតិប៉ាឡេស្ទីននៅ West Bank បណ្ដាលឱ្យរបួស៧នាក់!

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៧នាក់ បានរងរបួសកាលពីថ្ងៃអង្គារ(ទី៨ខែតុលា) នៅក្នុងការវាយលុក ដែលធ្វើឡើងដោយកងទ័ពអ៊ីស្រាអែល និងអ្នកតាំងទីលំនៅខុសច្បាប់ នៅក្នុងតំបន់ផ្សេងៗនៃតំបន់ West Bank ដែលកាន់កាប់។

នីហ្សេរីយ៉ា.ទទួលបានវ៉ាក់សាំងជំងឺអាសន្នរោគចំនួន ៦០ម៉ឺនដូស ដើម្បីទប់ស្កាត់ការរីករាលដាល!

ប្រទេសនីហ្សេរីយ៉ា បានទទួលវ៉ាក់សាំងជំងឺអាសន្នរោគចំនួន 600,000 បន្ថែមទៀត.កាលពីថ្ងៃអង្គារ(ទី៨ខែតុលា) ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺឆ្លងនៅក្នុងរដ្ឋ Borno ភាគឦសានដែលបណ្តាល មកពីទឹកជំនន់បំផ្លិចបំផ្លាញ…!។

Update៖ អ៊ីស្រាអែល បិទសាលារៀននៅឈូងសមុទ្រ Haifa ដោយសារលីបង់ វាយប្រហារ!

កងទ័ព​អ៊ីស្រាអែល កាលពី​ថ្ងៃអង្គារ៍(ទី៨ខែតុលា) បានប្រកាសឱ្យផ្អាកសាលារៀន​ នៅ​ឈូង​សមុទ្រ​ Haifa ក្នុង​តំបន់​ភាគ​ខាងជើង​អ៊ីស្រាអែល​ បន្ទាប់​ពី​មានការ​បាញ់​គ្រាប់​រ៉ុក្កែត​យ៉ាង​ខ្លាំង​ ពី​ប្រទេស​លីបង់…!។

Update៖ រុស្ស៊ីវាយប្រហារលើក្រុង Kharkiv របស់អ៊ុយក្រែន ស្លាប់២នាក់របួសជាង៣០នាក់!

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ(ទី៨ខែតុលា)ថា មនុស្ស២នាក់បានស្លាប់ និងជាង ៣០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើទីក្រុងនៃភាគឦសានរបស់អ៊ុយក្រែន…!។

Update៖ ប្រទេសកូរ៉េខាងជើង បានតែងតាំង រដ្ឋមន្ត្រីការពារជាតិថ្មី!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ(ទី៩ខែតុលា)បានរាយការណ៍ថា កូរ៉េខាងជើង បានតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី..។ ប៉ុន្តែកូរ៉េខាងជើង ពុំបានលើកឡើង អំពីការចាត់វិធានការ ដើម្បីពង្រឹងគោលជំហរ ប្រឆាំងនឹងកូរ៉េខាងត្បូងនោះឡើយ…!។

Update៖ ចំនួន​អ្នក​ស្លាប់​ដោយសារអ៊ីស្រាអែល​ វាយប្រហារលើលីបង់ បានកើនដល់២.១១៩នាក់!

ក្រសួងសុខាភិបាលលីបង់ បានប្រកាសនៅថ្ងៃពុធ(ទី៩ខែតុលា)ថាចំនួនអ្នកស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសលីបង់ បានកើនឡើងដល់ 2,119 នាក់ និងរបួសចំនួន 10,019 នាក់ ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ 2023 ។

Exit mobile version