Blog

Update៖ រុស្ស៊ីសម្រេចកំណត់ យករដ្ឋមន្ត្រីការបរទេសអេស្តូនី ក្នុងបញ្ជីតាមចាប់ខ្លួន!

អាជ្ញាធររុស្ស៊ី កាលពីថ្ងៃអង្គារបានចាប់ផ្តើមដំណើរការនីតិវិធីព្រហ្មទណ្ឌ ដែលមិនធ្លាប់មានពីមុនមក ទៅលើនាយករដ្ឋមន្ត្រីអេស្តូនីលោកស្រី Kaja Kallas ការចោទប្រកាន់មេដឹកនាំ នៃរដ្ឋបាល់ទិក ដែលត្រូវបានចោទប្រកាន់ថា មានហេតុផលនយោបាយ។

UNព្រមានថា ការវាយលុករបស់អ៊ីស្រាអែល លើទីក្រុងRafah នឹងក្លាយជាការសម្លាប់រង្គាល!

ប្រធានផ្នែកមនុស្សធម៌អង្គការសហប្រជាជាតិ លោក Martin Griffiths បានចេញមុខព្រមានខ្លាំងៗថា ការវាយលុករបស់អ៊ីស្រាអែលលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា អាចឈានទៅដល់ “ការសម្លាប់មនុស្សដ៏រង្គាលមួយ”។

ម៉ូតូបើកបុកគ្នាពេញទំហឹង បណ្ដាលឱ្យស្លាប់ទាំងសងខាង នៅស្រុកត្រាំកក់!

(តាកែវ)៖ គ្រោះថ្នាក់ចរចារណ៍ រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឱ្យបុរស២នាក់.ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។

ស្តេចហ្ស៊កដានី សម្តែងការព្រួយបារម្ភ អំពីការវាយលុក របស់អ៊ីស្រាអែលលើ Rafah!

ស្តេច Abdullah II របស់ហ្ស៊កដានីបានសម្តែងការព្រួយបារម្ភ អំពីផែនការរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារលើ Rafah ។ ដោយនិយាយថា “វាប្រាកដណាស់ថានឹងបង្កើតគ្រោះមហន្តរាយមនុស្សធម៌ មួយផ្សេងទៀត” ។

Update៖ លោក បៃដិន ទទួលស្គាល់ថា ជនជាតិប៉ាឡេស្ទីនជាច្រើន ដែលត្រូវបានសម្លាប់នៅហ្គាហ្សា គឺជាជនស៊ីវិលស្លូតត្រង់!

ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយ កាលពីថ្ងៃចន្ទថា ជនជាតិប៉ាឡេស្ទីនជាច្រើន ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ Gaza។ គឺជាជនស៊ីវិលស្លូតត្រង់ ដែលធ្វើអោយមានការព្រួយបារម្ភជាថ្មីអំពីអ៊ីស្រាអែល ។

Update៖ សមាជិកព្រឹទ្ធសភាអាមេរិកថ្កោលទោស នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចំពោះការវាយប្រហារបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា!

សមាជិកព្រឹទ្ធសភាអាមេរិក លោក Bernie Sanders បានថ្កោលទោស ចំពោះការវាយប្រហារឥតឈប់ឈរ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu រួមនិងសមាជិកសភាអាមេរិកខ្លះ ដែលគាំទ្រ ឱ្យអ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា។

លោក ជួន ណារិន្ទ បង្ហាញមុខអ្នកប្រឌិតរឿង ម៉ូលីកា ឈ្លោះជាមួយ ប៉ូលីសចរាចរណ៍!

(ភ្នំពេញ)៖ សមត្ថកិច្ចរកមុខឃើញហើយ អ្នកនិពន្ឋរឿងធ្វើឲ្យល្បី និង ក៏ជា តួស្រី ម៉ូលីកា ជាជនស៊ីវិល។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ទី១៣ ខែកុម្ភៈ…

ឆេះផ្ទះបងប្អូន ខ្មែរអ៊ីស្លាម អស់ចំនួន៦ខ្នងផ្ទះ នៅស្រុកបារាយណ៍!

(កំពង់ធំ)៖ អគ្គិភ័យបានឆាបឆេះផ្ទះបងប្អូនខ្មែរអ៊ីស្លាម អស់ទាំងស្រុងសរុបចំនួន៦ខ្នងផ្ទះ រួមទាំងទ្រព្យសម្បត្តិអស់គ្មានសល់។

ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ”កិត្តិសង្គហបណ្ឌិត”ជូននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង!

(ភ្នំពេញ)៖ ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ព្រះរាជទានគោរមងារ ជូននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង “ជាកិត្តិសង្គហបណ្ឌិត”។

Update៖ រុស្ស៊ីបាញ់កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេង វាយ​ប្រហារ​មកលើអ៊ុយក្រែន! 

អ៊ុយក្រែន​អះអាង​ថា រុស្ស៊ីបាន​បាញ់​មីស៊ីល​លឿន​ជាង​សំឡេង​កម្រិត​ខ្ពស់ ។ ដែល​អ្នក​ជំនាញ​និយាយ​ថា ស្ទើរតែ​មិន​អាច​បាញ់​ទម្លាក់​បាន​ជា​លើក​ដំបូង ក្នុង​សង្រ្គាម​រយៈពេលជិត ២ឆ្នាំមកនេះ។

Exit mobile version