ធ្ងន់ហើយលោក សែម បូរ៉ា ប្ដឹងលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ពីបទៈបរិហារបង្កាច់កេរ្តិ៍!

(ភ្នំពេញ)៖ ក្រោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្ដឹងលោក សែម បូរ៉ា ចាងហ្វាងសារព័ត៌មានTNM ពីបទ”ញុះញង់ បរិហារកេរ្តិ៍ ផ្សព្វផ្សាយព័ត៌មានមិនពិត”។

Update៖ អ៊ីរ៉ង់និងអឺរ៉ុបទាំង៣ សម្រេចបន្ត ការចរចានុយក្លេអ៊ែរឡើងវិញនៅសប្តាហ៍ក្រោយ!

កាលពីថ្ងៃអាទិត្យ(ទី២០ខែកក្កដា) ប្រទេសអ៊ីរ៉ង អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នា ដើម្បីបន្តការចរចានុយក្លេអ៊ែរឡើងវិញនៅសប្តាហ៍ក្រោយ។ ប្រភពពីសារព័ត៌មានAnadolu Agency។ ភាគីទាំងពីរ បានយល់ព្រមចាប់ផ្តើមការ ចរចាឡើងវិញប៉ុន្តែពេលវេលានិងទីកន្លែងនៃការចរចាមិនទាន់ត្រូវបានបញ្ជាក់នៅ ឡើយទេ៕

Update៖ រដ្ឋមន្ត្រីអាមេរិក ជំរុញឱ្យស៊ីរីប្រើកម្លាំងសន្តិសុខដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅភាគខាងត្បូង!

កាលពីថ្ងៃសៅរ៍(ទី១៩ខែកក្កដា) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជំរុញឱ្យរដ្ឋាភិបាលស៊ីរីប្រើប្រាស់កងកម្លាំងសន្តិសុខនៅភាគខាងត្បូង ដើម្បី បញ្ឈប់អំពើហិង្សារវាងក្រុម Druze និង Bedouin និង។ ប្រភពពីសារព័ត៌មានAnadolu Agency។ ប្រសិនបើអាជ្ញាធរក្នុងទីក្រុង Damascus…

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៨.៨៩៥នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២០ខែកក្កដា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន130នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 58,895នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន130នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស495នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 140.980នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…

Update៖ ព្រះអង្គ Alwaleed bin Khaled bin Talal Al Saudអារ៉ាប៊ីសាអូឌីត បាន​សោយទិវង្គ!

ព្រះអង្គម្ចាស់ Alwaleed bin Khaled bin Talal Al Saud ដែល​គេ​ស្គាល់​ថា​ជា Sleeping Prince របស់​អារ៉ាប៊ីសាអូឌីត បាន​សោយទិវង្គត​។ ក្នុង​ព្រះជន្ម ៣៦ព្រះវស្សា កាលពី​ថ្ងៃ​សៅរ៍…

Update៖ អ៊ីស្រាអែល ជម្លៀសជនស៊ីវិលឲ្យចេញពីទីក្រុងDeir al-Balahនៃតំបន់ Gaza!

កាលពីថ្ងៃអាទិត្យ(ទី២០ខែកក្កដា) កងទ័ពអ៊ីស្រាអែលបានជម្លៀសប្រជាជននៅភាគនិរតីនៃទីក្រុង Deir al-Balahនៃតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAnadolu Agency។ អ្នកនាំពាក្យកងទ័ពលោក Avichay Adraee បានបញ្ជាឱ្យជនស៊ីវិលដែលស្ថិតនៅក្នុងប្លុកលំនៅដ្ឋានចន្លោះពី 130 ទៅ 2351 ឱ្យចាកចេញពីតំបន់ឆ្ពោះទៅ al-Mawasi នៅ…

ក្រោយផ្ទុះរឿងអាស្រូវដីឡូត៍ លោក ជឿន សារួន អធិការរងខណ្ឌព្រែកព្នៅ ត្រូវស្នើបណ្ដេញចេញពីក្របខ័ណ្ឌ!

(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ជឿន សារួន អធិការរងខណ្ឌព្រែកព្នៅ ត្រូវបានស្នើបណ្ដេញចេញពីក្របខ័ណ្ឌក្រោយល្មើសវិន័យ ពាក់ព័ន្ធលក់ដីឡូត៍ខ្យល់ រហូតពលរដ្ឋ ជាអតិថិជននាំគ្នាផ្ទុះការតវ៉ា.។ -ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យចំពោះ លោកវរសេនីយ៍ទោ…

Update៖ អ៊ីរ៉ង់ ថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដែលរងការខូចខាតត្រូវបានជួសជុលរួចរាល់!

កាលពីថ្ងៃអាទិត្យ(ទី២០ខែកក្កដា) អ៊ីរ៉ង់ បានជួសជុលប្រព័ន្ធការពារដែនអាកាសដែលរងការខូចខាតក្នុងការវាយប្រហាររបស់អ៊ីស្រាអែលរួចរាល់ហើយ។ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងអ៊ីរ៉ង់កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ ធ្វើឱ្យទីក្រុងតេអេរ៉ង់ឆ្លើយតបដោយប្រើដ្រូន និងមីស៊ីល។ ការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធការពារដែនអាកាសរបស់សាធារណរដ្ឋអ៊ីស្លាមនៅក្នុងរដ្ឋធានី តេអេរ៉ង់និងនៅទូទាំងប្រទេស៕

ពលរដ្ឋខ្មែររាប់រយនាក់ សម្រុកទៅលេង និងទស្សនា នៅប្រាសាទតាមាន់ធំ!

(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ពលរដ្ឋខ្មែររាប់រយនាក់ សម្រុកទៅលេង និងទស្សនាប្រាសាទតាមាន់ធំ ដែលជាប្រាសាទរបស់ខ្មែរ នៅក្នុងទឹកដីខ្មែរ និងផ្តល់កម្លាំងចិត្តដល់កងទ័ពកម្ពុជា លើកិច្ចការពារបូរណភាពទឹកដី។ ដំណើរកម្សាន្តនេះដែរ ក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២…

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៦៧នាក់!

កាលពីថ្ងៃអាទិត្យ(ទី២០ខែកក្កដា) មនុស្សយ៉ាងតិច ៦៧នាក់ ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល ខណៈដែលពួកគេកំពុងរង់ចាំជំនួយស្បៀងអាហារពីអង្គការសហប្រជាជាតិនៅភាគខាងជើងតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។ ហេតុការណ៍នេះបានកើតឡើងម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបញ្ជាក់ពីវិបត្តិអត់ឃ្លានដ៏ធ្ងន់ធ្ងរដែលកំពុងកើតមាននៅហ្គាហ្សា៕

Exit mobile version