(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានបដិសេធទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដោយបានចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មី។ កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ កម្ពុជា មានមោទកភាព ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែល កម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩…
Category: ពត៌មានសន្តិសុខសង្គម
Breaking៖ ទាហានកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់!
(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ថា នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៩ខែដល់ថ្ងៃទី១១ខែសីហាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ខែសីហាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែសីហាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
Breaking៖ កម្ពុជាសង្ឃឹមថា ថៃនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបឆាប់ បន្ទាប់ពីបានឯកភាពគ្នា ក្នុងការផ្លាស់ប្ដូរបុគ្គលដែលទទួលមរណភាព!
ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៤:០០ រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា កម្ពុជានិងថៃបានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន និងសម្រួលដល់ការវិលត្រឡប់វិញប្រកបដោយសេចក្ដីថ្លៃថ្នូរ និងទាន់ពេលវេលានូវបុគ្គលដែលទទួលមរណភាព នៅទីតាំងដែលបានព្រមព្រៀងគ្នា…
Breaking៖ សម្តេចតេជោ អះអាងថា សញ្ញាបត្ររបស់ថៃ គ្មានតម្លៃសម្រាប់សម្តេចនោះទេ!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុនសែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅព្រលប់ទី០៨.០៨.២០២៥។ បានបញ្ជាក់ប្រាប់ សាកលវិទ្យាល័យ (Ramkhamhaeng)ថា អ្នកមិនបាច់ដកចេញសញ្ញាបត្រ ពីសម្តេចនោះទេ ព្រោះសម្តេច បានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨មកម្ល៉េះ។ នៅពេលដែលថៃ លើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហារ របស់ខ្មែរមកម៉្លេះ…
Breaking៖ សម្ដេចធិបតី ចេញអនុក្រឹត្យ ឱ្យអនុវត្តអត្រាពន្ធគយ០% សម្រាប់មុខទំនិញអាមេរិក!
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% លើ មុខទំនិញ ដែលមានកំណើតនៅអាមេរិក និងនាំចូលពីអាមេរិក មកកាន់កម្ពុជា ហើយអត្រាពន្ធនេះ មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ។ នេះបើយោងតាម អនុក្រឹត្យ ចុះថ្ងៃទី០៨.០៨.២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា៕
Breaking៖ ការរៀបចំលក្ខខណ្ឌយោង (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ឲ្យឆាប់បំផុតគឺជាកត្តាចាំបាច់!
(ភ្នំពេញ)៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (General…
Breaking៖ កិច្ចប្រជុំGBC ដំណើរការទៅយ៉ាងរលូននិងឈានដល់ការសម្រេចបាននូវការឯកភាពគ្នាលើលក្ខខណ្ឌនៃបទឈប់បាញ់!
(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ មានប្រសាសន៍ថា កិច្ចប្រជុំGBCនេះ បានដំណើរការទៅដោយរលូនតាមកម្មវិធី បរិយាកាសនៃការពិភាក្សាប្រកបដោយការស្ថាបនា និងវិជ្ជមាន នាំមកនូវផ្លែផ្កាជាទីគាប់ចិត្ត និងឈានដល់ការសម្រេចបាននូវការឯកភាពគ្នារបស់ភាគីទាំងពីរ…
Breaking៖ កម្ពុជា តែងតាំងលោកត្រាំ ជាផ្លូវការសម្រាប់រង្វាន់ណូបែលសន្តិភាព!
កម្ពុជា បានតែងតាំងប្រធានាធិបតីអាមេរិក លោក Donald Trump ជាផ្លូវការសម្រាប់ រង្វាន់ណូបែលសន្តិភាពក្នុងការទទួលស្គាល់ តួនាទីរបស់លោកក្នុងបទឈប់បាញ់ថ្មីៗជាមួយប្រទេសថៃ ។ ប្រភពពីសារព័ត៌មានAnadolu Agency។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មាន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត…
Breaking៖ បញ្ហាព្រំដែនកម្ពុជា.ថៃ រួមទាំងគ្រាប់មីន ត្រូវបានដោះស្រាយក្រោយកិច្ចប្រជុំGBC!
ស្ថានភាពព្រំដែនថៃ-កម្ពុជា ឈានដល់គោលដៅគួរឱ្យកត់សម្គាល់ ក្រោយកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ទូទៅ (GBC) ដែលធ្វើឡើងចាប់ពីថ្ងៃទី៤-៧ ខែសីហា នៅប្រទេសម៉ាឡេស៊ី!។ កិច្ចប្រជុំត្រូវបានបញ្ចប់ ដោយរលូន ជាមួយនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្រ្តីការពារជាតិថៃ និងនាយឧត្តមសេនីយ៍ ទៀ…