មេបញ្ជាការកងទ័ពស៊ីរី បានប្រាប់ក្រុមមន្ត្រីរបស់ខ្លួនថារបបដឹកនាំរយៈពេល ២៤ឆ្នាំរបស់លោកប្រធានាធិបតី Bashar al-Assad បានដល់ទីបញ្ចប់ហើយ ក្រោយការវាយលុកលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាមស៊ីរី និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេស។
Category: ពត៌មានអន្តរជាតិ
Update៖ ក្រុមឧទ្ទាមស៊ីរី និយាយថាពួកគេបានចូលដល់ក្នុងរដ្ឋធានីដាម៉ាស!
ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានអះអាងថាកងកម្លាំងរបស់ខ្លួនបានចាប់ផ្ដើមវាយលុកចូលក្នុងរដ្ឋធានីដាម៉ាសហើយ ខណៈក្រុមមន្ត្រីអាមេរិកជឿជាក់ ថារបបដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad អាចនឹងដួលរលំនៅប៉ុន្មានថ្ងៃទៀតនេះ។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ ក្រុមឧទ្ទាមស៊ីរី អះអាងថាលោក អា សាដ ប្រធានាធិបតីបានរត់ភៀសខ្លួន!
ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានប្រកាសថា លោកប្រធានាធិបតី Bashar al-Assad បានរត់ចាកចេញពីប្រទេសស៊ីរីហើយ និងបានអំពាវនាវឱ្យប្រជាជនស៊ីរី ដែលកំពុងរស់នៅ ឯក្រៅប្រទេស ត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ ប្រភពពីសារព័ត៌មាន AFP។
Update៖ ប្រធានាធិបតីស៊ីរី អា សាដ ឡើងជិ:យន្ដហោះរត់ភៀសខ្លួនបាត់ហើយ!
លោក Bashar al-Assad ប្រធានាធិបតីស៊ីរី ត្រូវបានរាយការណ៍ថាបានឡើងជិ:យន្ដហោះចាកចេញពីប្រទេសហើយ បន្ទាប់ពីក្រុមឧទ្ទាមអះអាងថាពួកគេបាន វាយលុកចូលក្នុងរដ្ឋធានីដាម៉ាស នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូនេះ។
Update៖ ក្រុមឧទ្ទាមស៊ីរី ត្រៀមបង្កើនការវាយលុកបន្ថែមទៀតលើកម្លាំងរាជរដ្ឋាភិបាល!
ឧទ្ទាមស៉ីរីបានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកទៅមុខបន្ថែមទៀត ខណៈដែលកងកម្លាំងរដ្ឋាភិបាលកំពុងពង្រឹងការការពារនៅតំបន់ប្រឈមមុខ ដាក់គ្នា ហេីយទម្លាក់គ្រាប់បែកលើទីតាំងរបស់ក្រុមបះបោរ នៅជុំវិញទីក្រុង Homs ក្នុងបំណងសង្គ្រោះការគ្រប់គ្រងរយៈពេល ២៤ឆ្នាំរបស់ប្រធានាធិបតី លោក Bashar al-Assad។
Update៖ កាតា កំពុងធ្វេីការជាមួយក្រុមការងាររបស់ លោក ត្រាំ លើបញ្ហាសង្រ្គាមនៅហ្កាហ្សា!
លោក Sheikh Mohammed bin Abdulrahman Al Thani នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតាបាននិយាយថា ប្រទេសកាតា កំពុងធ្វេីការជាមួយអនាគតរដ្ឋបាលលោក ដូណាល់ ត្រាំ លេីបញ្ហាសង្រ្គាមហ្កាហ្សា ក្រោយបានដឹងពីទំនោរថ្មីសម្រាប់ការចរចាបទឈប់បាញ់។
Update៖ លោក ហ្សេលេនស្គី ថាយន្តហោះចម្បាំង F-16របស់ដាណឺម៉ាក បានមកដល់អ៊ុយក្រែនហេីយ!
ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងកាលថ្ងៃសៅរ៍ (ទី៧ ខែធ្នូ)នេះថា យន្តហោះចម្បាំង F-16 ក្រុមទីពីររបស់ដាណឺម៉ាក បានមកដល់អ៊ុយក្រែនហេីយ។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ សភាកូរ៉េខាងត្បូងអនុម័តលើការចោទប្រកាន់លើប្រធានសវនកររដ្ឋ រដ្ឋអាជ្ញាជាន់ខ្ពស់៣រូប!
សភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងរបស់ប្រទេសកូរ៉េខាងត្បូងបានអនុម័តចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍(ទី៥ខែធ្នូ)ប្រឆាំងនឹងប្រធានសវនកររដ្ឋ និងរដ្ឋអាជ្ញាជាន់ខ្ពស់បីនាក់សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការស៊ើបអង្កេតទាក់ទងនឹងការផ្លាស់ប្តូរទីតាំងការិយាល័យប្រធានាធិបតីនិងស្ត្រីទីមួយ។
Update៖ ប្រធានាធិបតីកូរ៉េខាងត្បូង បានសុំទោសចំពោះការប្រកាសច្បាប់អាជ្ញាសឹក!
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសុំទោសចំពោះការប្រកាសច្បាប់អាជ្ញាសឹកកាលពីដើមសប្តាហ៍នេះ ហើយបាននិយាយថានឹងមិនមានបទបញ្ជាបែបនេះទៀតទេ។
Update៖ លោក ពូទីន ថាអំឡុងចុងឆ្នាំ២០២៥អាចនឹងដាក់ពង្រាយមីស៉ីលបាលិស្ទីគស៊េរីថ្មី Oreshnikនៅបេឡារុស!
លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃសុក្រ (ទី៦ ខែធ្នូ) បាននិយាយថាទីក្រុងមូស្គូអាចនឹងដាក់ពង្រាយ ប្រព័ន្ធមីស៉ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ និងមានល្បឿនលឿនជាងសំឡេងហៅថា Oreshnik នៅក្នុងទឹកដីប្រទេសបេឡារុស នៅអំឡុង៦ខែចុងក្រោយ នៃឆ្នាំ២០២៥។ ប្រភពពីសារព័ត៌មាន Reuters។