Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៣៧នាក់ទៀត!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃចន្ទ(ទី២ខែធ្នូ) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៣៧នាក់ និងរបួស១០៨នាក់..!។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៤.៤៦៦នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃចន្ទ(ទី២ខែធ្នូ)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ។

Update៖ ប្រទេសហ្សកហ្ស៊ី ត្រូវប្រឈមនឹងការផ្ទុះការតវ៉ាទ្រង់ទ្រាយធំ ក្រោយផ្អាកចូលជាសមាជិកសហភាពអឺរ៉ុប!

ការតវ៉ានៅហ្សកហ្ស៊ីបានឈានចូលដល់ថ្ងៃទី 3 ថ្ងៃសៅរ៍បន្ទាប់ពីការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី Irakli Kobakhidze ក្នុងការផ្អាកការចរចាចូលជាសមាជិកសហភាពអឺរ៉ុបរហូតដល់ឆ្នាំ 2028 ។

Update៖ កងទ័ពជាតិស៊ីរី ចាប់ផ្តើមប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករ PKK/YPG!

យោងតាមប្រភពសន្តិសុខបានឱ្យដឹងថា កងទ័ពជាតិស៊ីរី (SNA) បានចាប់ផ្តើមប្រតិបត្តិការមួយដើម្បីប្រឆាំងនឹងផែនការរបស់ក្រុមភេរវករ PKK/YPG ដើម្បីបង្កើតច្រករបៀងភេរវកម្មរវាងទីក្រុង Tel Rifaat និងភាគឦសានប្រទេសស៊ីរី។

Update៖ អាមេរិក​ កំពុងតាម​ដាន​យ៉ាងដិតដល់នូវ​ស្ថានការណ៍​ដែល​កំពុង​កើនឡើង​ក្នុងប្រទេសស៊ី​រី​!

អាមេរិក​កំពុង​តាម​ដាន​យ៉ាង​ដិតដល់​នូវ​ស្ថានការណ៍​ដែល​កំពុង​កើនឡើង​នៅ​ស៊ីរី នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍​(ទី៣០ខែវិច្ឆិកា) ពី​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​លោក Sean Savett។

Update៖ មនុស្ស៨នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសលើកណ្តាលទីក្រុង Idlib!

ជនស៊ីវិល8នាក់ត្រូវបានសម្លាប់និង63 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសដោយរបបលោក Assad និងយន្តហោះរុស្ស៊ីនៅលើកណ្តាលទីក្រុង Idlib ភាគពាយព្យនៃប្រទេសស៊ីរី។

Update៖ យន្តហោះចម្បាំងរុស្ស៊ី វាយប្រហារលើមន្ទីរពេទ្យមួយក្នុងប្រទេសស៊ីរី ស្លាប់១២នាក់!

មនុស្ស១២នាក់បានស្លាប់និង២៣នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលយន្តហោះចម្បាំងរបស់រុស្ស៊ី និងកងកម្លាំងរបបនេះ បានតម្រង់គោលដៅទៅលើមន្ទីរពេទ្យសាកលវិទ្យាល័យ Aleppo នៅកណ្តាលទីក្រុង Aleppo ក្នុងប្រទេសស៊ីរី។

Update៖ យន្តហោះរុស្ស៊ី និងស៊ីរី បន្ថែមការទម្លាក់គ្រាប់បែកលើតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម!

យន្តហោះចម្បាំងរុស្ស៊ីនិងស៊ីរី បានបន្តការវាយប្រហារតាមអាកាសលើតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅភាគពាយ័ព្យប្រទេសស៊ីរីសម្រាប់ថ្ងៃទីពីរជាប់គ្នានៅថ្ងៃអាទិត្យនេះ(ទី០១ខែធ្នូ) បន្ទាប់ពីក្រុមឧទ្ទាមបានវាយលុកចូលទៅក្នុងទីក្រុង Aleppo កាលពីពេលថ្មីៗនេះ។

Update៖ ព្យុះស៊ីក្លូន Fengal បោកបក់លើប្រទេសឥណ្ឌានិងស្រីលង្កា ស្លាប់១៩នាក់!

ព្យុះស៊ីក្លូន Fengal បានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍(ទី៣០ខែវិច្ឆិកា) ដែលបណ្តាលឱ្យមនុស្សស្លាប់១៩នាក់នៅក្នុងប្រទេសឥណ្ឌានិងស្រីលង្កា។

Update៖ ទាហានជើងទឹកមីយ៉ាន់ម៉ា បាញ់ប្រហារលើក្រុមទូកនេសាទថៃ ស្លាប់ម្នាក់!

អ្នកនាំពាក្យក្រសួងការពារជាតិថៃ កាលពីថ្ងៃសៅរ៍(ទី៣០ខែវិច្ឆិកា) នេះបានឱ្យដឹងថាទាហានជើងទឹកនៃប្រទេសមីយ៉ាន់ម៉ា បានបាញ់ប្រហារមកលើទូកនេសាទថៃមួយក្រុមជាហេតុបង្កឱ្យអ្នកនេសាទថៃម្នាក់លង់ទឹកស្លាប់ នឹងបានឃាត់ខ្លួន៣១នាក់ផ្សេងទៀត នៃទូកនេសាទមួយក្នុងចំណោមនោះ។

Exit mobile version