(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នាពេលកន្លងមក បានធ្វើឱ្យវិស័យកីឡានៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ពោលគឺជួយឱ្យកីឡាករ កីឡាការិនីកម្ពុជាយើង ទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធជាច្រើនគ្រឿង ដែលបាននាំមកនូវកិត្តិយសនិងមោទនភាពជូនជាតិមាតុភូមិ។
Category: ពត៌មានជាតិ
ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល!
(ភ្នំពេញ)៖ នារសៀលទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឯវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធិ គ្រូបង្វឹក…
សម្តេចធិបតី ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គមបានគឺលើកមុខមាត់និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គមបាន លើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេសការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ។
គណបក្សខ្មែររួបរួមជាតិ ធ្វើសមាជជ្រើសរើស មេដឹកនាំនិងកែសម្រួលលក្ខន្តិកៈរបស់គណបក្ស!
(ភ្នំពេញ)៖ គណបក្សខ្មែររួបរួមជាតិ បានប្រារព្ធធ្វើសមាជសាមញ្ញ នៅទីស្នាក់ការកណ្តាល គណបក្សស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន!
(ភ្នំពេញ)៖ នៅព្រឹកទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…
សម្តេចតេជោ អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥!
(ភ្នំពេញ)៖ នៅព្រឹកទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅ នៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។
សង្ឃឹមថា សមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ/សង្កាត់ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា!
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។ មានក្តីសង្ឃឹមជឿជាក់ថា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ..!។
ប្រធានគណបក្សតឿថៃ នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនាខាងមុខ!
(ភ្នំពេញ)៖ លោកជំទាវ ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សតឿថៃរបស់ប្រទេសថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សតឿកថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ខាងមុខ។ -នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣.០២.២០២៤។
សម្តេចធិបតី ថ្លែងថាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺជាការបន្តយុទ្ធសាស្ត្រចតុកោណ!
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រកាសជ័យលាភីអង្គភាព ផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល!
(ភ្នំពេញ)៖ នៅព្រឹកទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ បានអញ្ជើញជាអធិបតីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។