Breaking៖ កម្ពុជា កោះប្រជុំបន្ទាន់ជាមួយសមាជិកអង្គទូតនានា ជុំវិញការឈ្លានពានរបស់ថៃ!

(ភ្នំពេញ)៖ ក្នុងសមរភូមិការទូត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយសមាជិកអង្គទូត រួមទាំងអនុព័ន្ធការពារជាតិ ប្រចាំនៅកម្ពុជា ដើម្បីជូនព័ត៌មានអំពីការវិវត្តជុំវិញ ភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ។…

Breaking៖ ទ័ពថៃ វាយរុលនៅប្រាសាទតាមាន់ធំ ដោយចង់ចូលឈរជើង ប៉ុន្តែទ័ពកម្ពុជាបាញ់តបវិញយ៉ាងចាស់ដៃ!

(ភ្នំពេញ)៖ រហូតមកដល់ម៉ោងជាង១១ព្រឹកថ្ងៃទី២៥ ខែកក្កដា ​ឆ្នាំ២០២៥ ទ័ពថៃ បានវាយរុលនៅប្រាសាទតាមាន់ធំ ដោយប្រើកាំភ្លើងធន់និងថ្មើរជើង។ ព្រោះចង់ចូលឈរជើង តែកងទ័ពកម្ពុជាយើង បានទប់ទល់និងបាញ់តបវិញយ៉ាងចាស់ដៃ។ សេចក្តីរាយការណ៍ពីកងទ័ពជើង នៅជួរមុខប្រាសាទតាមាន់ធំ បញ្ជាក់ថា ទាហានថៃ បានសម្រុកវាយចូលយ៉ាងខ្លាំងទាំងគ្រាប់ធន់ធ្ងន់ និងថ្មើរជើង។…

Breaking៖ រដ្ឋបាលខេត្តប៉ៃលិន អំពាវនាវដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅប្រទេសថៃ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ!

(ភ្នំពេញ)៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយជម្រាបដល់បងប្អូនពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ ដោយស្ថានភាពមិនល្អបច្ចប្បន្ន បើមិនមានការចាំបាច់ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ។ រដ្ឋបាលខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយបងប្អូនពលករ ទោះបីមានឯកសារ…

Breaking៖ អាជ្ញាធរមីន ថ្កោលទោសថៃ ដែលប្រើប្រាស់គ្រាប់បែកចង្កោម មកលើកម្ពុជា!

(ភ្នំពេញ)៖ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី២៥.០៧.២០២៥ បានចេសេចក្តីថ្លែងការណ៍ ដោយថ្កោលទោស ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដោយយោធាថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា។ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត។ បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង…

Breaking៖ កងទ័ពឈ្លានពានថៃ បានបាញ់គ្រាប់បែកចង្កោម មកលើទឹកដីកម្ពុជា!

(ភ្នំពេញ)៖ កងទ័ពឈ្លានពានថៃ បានបាញ់គ្រាប់បែកចង្កោម មកលើទឹកដីកម្ពុជា។ ការប្រើប្រាស់គ្រាប់បែកចង្កោម ជាការបំពានលើច្បាប់អន្តរជាតិ និងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ -នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកទី២៥.០៧.២០២៥។ គួរំលឹកថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា​-​ថៃ បណ្ដាលឱ្យភាគីថៃ…

Breaking៖ UN ស្នើឱ្យកម្ពុជា និងថៃមានការអត់ធ្មត់ ជុំវិញជម្លោះព្រំដែន!

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានស្នើឱ្យកម្ពុជា.ថៃ.មានការអត់ធ្មត់ជាអតិបរមា។ ប្រភពពីសារព័ត៌មានចិន Global Times។ អ្នកនាំពាក្យ UN បានគូសបញ្ជាក់ថា លោកអគ្គលេខាធិការ កំពុងតាមដានស្ថានការណ៍ពាក់ព័ន្ធនឹងរបាយការណ៍ នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ លោកអគ្គលេខាធិការបានជំរុញភាគីទាំងសងរក្សាការអត់ធ្មត់ជាអតិបរមា…

Breaking៖ ជម្លោះប្រដាប់អាវុធនៅព្រំដែន បណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរបួស៥នាក់!

(ភ្នំពេញ)៖ លោក ម៉េត មាសភក្ដី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាល ខេត្តឧត្ដរមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ថា គិតត្រឹមព្រឹកនេះ មានប្រជាពលរដ្ឋជាជនស៊ីវិលស្លូតត្រង់ម្នាក់ បានរងគ្រោះថ្នាក់ដល់អាយុជីវិត និង៥នាក់ទៀតរងរបួស បង្កដោយការឈ្លានពានរបស់ទ័ពថៃ៕

សម្តេចតេជោ ថ្លែងថាសំដីលោក ថាក់ ស៊ីន បង្ហាញច្បាស់នូវការឈ្លានពានមកលើកម្ពុជា!

(ភ្នំពេញ)៖ កាលពីយប់ទី២៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បង្ហាញសារថា សំដីលោក ថាក់ ស៊ីន កាន់តែបង្ហាញយ៉ាងច្បាស់នូវការឈ្លានពានមកលើដែនអធិតេយ្យរបស់កម្ពុជា ពីសំណាក់ទ័ពថៃ។ សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា”មុននេះ…

Update៖ ពលរដ្ឋនៅខេត្តឧត្តរមានជ័យ រាប់ពាន់គ្រួសារ ត្រូវភៀសខ្លួនចេញពីផ្ទះដោយសារ គ្រាប់កាំភ្លើងធំរបស់ថៃ!

(ឧត្តរមានជ័យ)៖ នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ រាប់ពាន់គ្រួសារជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេដើម្បីគេចចេញពីគ្រាប់កាំភ្លើងធំ បាញ់ផ្លោងពីកងទ័ពថៃ មកកាន់ទីសុវត្ថិភាពរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា៕

Breaking៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់ ជុំវិញជម្លោះកម្ពុជា-ថៃ!

(ភ្នំពេញ)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហៅ(UN) នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីជម្លោះកម្ពុជា-ថៃ នៅថ្ងៃទី២៥នេះ តាមសំណើរបស់កម្ពុជា។ ប្រភពពីព័ត៌មាន AFP។ កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើង បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា…

Exit mobile version