ប្រទេសកាណាដា ប្រកាសឈប់លក់​អាវុធ​ឱ្យ ប្រទេសអ៊ីស្រាអែល! 

រដ្ឋមន្ត្រីការបរទេស កាណាដា លោកស្រី Melanie Joly បានប្រកាស កាលពីថ្ងៃអង្គារថា ប្រទេសកាណាដា នឹងហាមឃាត់រាល់ការដឹកជញ្ជូនអាវុធ ទៅកាន់ប្រទេសអ៊ីស្រាអែល។ ការប្រកាសនេះ ធ្វើឡើង បន្ទាប់ពីសមាជិកសភាកាណាដា បានបោះឆ្នោត 204។

Update៖ ក្នុងចំណោមអ្នកស្លាប់នៅតំបន់ហ្គាហ្សាជាង៣ម៉ឺននាក់ មានកុមារ១៤.០០០នាក់!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារថា៖ យ៉ាងហោចណាស់ ក៏មានកុមារចំនួន14,000 នាក់ ក្នុងចំណោមជនរងគ្រោះប៉ាឡេស្ទីន 31,810 នាក់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន។

អ្នករាយការណ៍ពិសេសUN និយាយថា អ៊ីស្រាអែល រារាំងខ្លួនមិនឱ្យចូលទៅកាន់តំបន់ហ្គាហ្សា!

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកប៉ាឡេស្ទីន បានរិៈគន់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ ។ ចំពោះការរារាំងប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ប៉ាឡេស្ទីន (UNRWA) ពីការចូលទៅកាន់តំបន់ហ្គាហ្សា។

ស្ដ្រីម្នាក់ ប្ដឹងលោកអភិបាលក្រុងញូវយ៉ក ពីបទរំលោភផ្លូវភេទ!

អតីតជំនួយការរបស់ NYPD កំពុងប្តឹងអភិបាលក្រុងញូវយ៉ក លោក Eric Adams ។ ដោយចោទប្រកាន់ថាគាត់បានរំលោភផ្លូវភេទនាង ក្នុងឆ្នាំ 1993 ។ ខណៈពេលដែលពួកគេទាំងពីរធ្វើការឱ្យការិយាល័យឆ្លងកាត់ នៅពេលដែលគាត់បានទាមទារ អំពើផ្លូវភេទជាថ្នូរនឹងការជួយនាងទទួលបានការងារធ្វើ។

យោធាប៉ាគីស្ថាន វាយ​ប្រហារ​តាម​អាកាសភ្លាត់ស្នៀត ចូលប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឱ្យស្លាប់ច្រើននាក់!

មន្ត្រីតាលីបង់ បាននិយាយថា ជនស៊ីវិល៨នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ នៅក្នុងការវាយប្រហារតាមអាកាស។ ដោយ “មិនប្រុងប្រយ័ត្ន” ពីសំណាក់យោធាប៉ាគីស្ថាន មកលើតំបន់ព្រំដែន នៃប្រទេសអាហ្វហ្គានីស្ថាន ដែលជំរុញឱ្យកងកម្លាំងអាហ្វហ្គានីស្ថានសងសឹក ប្រឆាំងនឹងទីតាំងយោធាប៉ាគីស្ថាន។

Update៖ ចំនួន​អ្នក​ស្លាប់​នៅតំបន់ហ្គាហ្សា បានកើនដល់ ៣១.៧២៦នាក់​ហើយ!

អាជ្ញាធរ​សុខាភិបាល ប៉ាឡេស្ទីន បាន​និយាយ កាលពីថ្ងៃចន្ទនេះថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែ​តុលា រហូតបច្ចុប្បន្ន..!។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន​ស្លាប់៣១.៧២៦នាក់ និងរបួស ៧៣.៧៩២នាក់ ដោយជនរងគ្រោះភាគច្រើន ជា​ស្ត្រីនិង​កុមារ។

Update៖ អ៊ីស្រាអែលវាយប្រហារសម្លាប់ មេប៉ូលីសប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលបាននិយាយថា មន្ត្រីប៉ូលិសជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់។ ដោយកងកម្លាំងអ៊ីស្រាអែល នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ។

ហូឡង់ កាន់ទុក្ខដល់វិញ្ញាណក្ខន្ធកុមារប៉ាឡេស្ទីន ដែលបានស្លាប់ក្នុងសង្រ្គាមហ្គាហ្សា!

ប្រទេសហូឡង់ កាលពីថ្ងៃអាទិត្យ បានបង្កើតព្រឹត្តិការណ៍ កាន់ទុក្ខ ដល់កុមារប៉ាឡេស្ទីន ។ ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប។

លោក ស៊ី ជិនពីង សាទរចំពោះលោក ពូទីន សម្រាប់ជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី!

នៅថ្ងៃចន្ទនេះ ប្រទេសចិន បានប្រកាសអបអរសាទរ ចំពោះលោក វ្ល៉ាឌីមៀ ពូទីន ដែលឈ្នះការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី និងបានពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣១.៦៤៥នាក់និងរបួស៧៣.៦៧៦នាក់​!

អាជ្ញាធរសុខាភិបាល ប៉ាឡេស្ទីន បាន​ឲ្យ​ដឹង​នៅថ្ងៃអាទិត្យនេះថា ការវាយបក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០២៣ រហូតពេលនេះ។ បណ្ដាលឱ្យ ប្រជាជន​ប៉ាឡេស្ទីន ស្លាប់៣១.៦៤៥នាក់ និងរបួសចំនួន៧៣.៦៧៦ នាក់​ជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។

Exit mobile version