យ៉ាងហោចណាស់មនុស្ស ៥០នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើសាលារៀនពីរកន្លែង។ ដែលផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីន ផ្លាស់ទីលំនៅក្នុងទីក្រុង Gaza កាលពីថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa ។
Category: ពត៌មានអន្តរជាតិ
ជនជាតិរុស្ស៊ី១២០នាក់ទៀត ត្រូវបានជម្លៀសចេញ ពីតំបន់ហ្គាហ្សា!
សារព័ត៌មានTASS បានរាយការណ៍ថា ពលរដ្ឋរុស្ស៊ីមួយក្រុមទៀត ត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សាស្ទ្រីប គឺបានមកដល់ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ។
គ្រោះរញ្ជួយដីនៅហ្វីលីពីន បណ្ដាលឱ្យស្លាប់៣នាក់ និងជម្លៀសមនុស្សរាប់ម៉ឺននាក់!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីបាននិយាយ កាលពីថ្ងៃចន្ទថា អ្នកស្រុករាប់ម៉ឺននាក់ ដែលមានការភ័យស្លន់ស្លោ បានបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ។ ដោយសារតែមានការរញ្ជួយខ្លាំងពីការរញ្ជួយដីជាបន្តបន្ទាប់ បានវាយប្រហារ ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់3 នាក់ ។
លោក ពូទីន នឹងជួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមស៊ីវិល និងសិទ្ធិមនុស្ស នៅក្នុងកិច្ចប្រជុំ!
ថ្ងៃនេះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាប្រធានាធិបតី សម្រាប់ការអភិវឌ្ឍន៍សង្គមស៊ីវិល និងសិទ្ធិមនុស្ស។
រុស្ស៊ីប្រើដ្រូន១២គ្រឿង និងមីស៊ីល១គ្រាប់ បាញ់មកលើអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍!
កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអាទិត្យទី៣ ខែធ្នូនេះថា រុស្ស៊ីបានបាញ់យន្ដហោះដ្រូន១២គ្រឿង និងមីស៊ីលគ្រូសមួយគ្រាប់ លើអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍ ។ ដោយក្នុងនោះប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្ដហោះដ្រូន១០គ្រឿង។
មន្ទីរបញ្ចកោណ និយាយថា នាវាចម្បាំងអាមេរិក រងការវាយប្រហារនៅ សមុទ្រក្រហម!
មន្ទីរបញ្ចកោណ បាននិយាយថា នាវាចម្បាំងអាមេរិក និងនាវាពាណិជ្ជកម្មជាច្រើនគ្រឿង ។ បានរងការវាយប្រហារ នៅសមុទ្រក្រហម កាលពីថ្ងៃអាទិត្យ ទី៣ខែធ្នូ ដែលគេមើលឃើញថា ជាការវាយប្រហារ ចុងក្រោយបំផុតលើផ្លូវដឹកជញ្ជូនតាមសមុទ្រ ក្នុងតំបន់ពាក់ព័ន្ធសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនឡើងដល់ជាង ១៥.៥២៣នាក់ហើយ!
ក្រសួងសុខាភិបាលក្នុងតំបន់ប៉ាឡេស្ទីនឡោមព័ទ្ធ បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារ របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានកើនឡើងដល់ ១៥.៥២៣ នាក់ចាប់តាំងពីជម្លោះចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា។
Update៖ ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា កាន់តែខ្លាំង បណ្តាលឱ្យមនុស្សស្លាប់កាន់តែច្រើន!
ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បាននិយាយនៅថ្ងៃសៅរ៍នេះថា ការបន្តនៃការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាកាន់តែខ្លាំងក្លា ។ ខណៈអ៊ីស្រាអែលធ្វើការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ក៏ដូចជាការទម្លាក់គ្រាប់បែក មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានដួលរលំ។
រញ្ជួយដីចំនួន២លើក បានវាយប្រហារប្រទេសហ្វីលីពីន នៅកោះមីនដាណាវ!
ការរញ្ជួយដីចំនួន២ បានកើតឡើងនៅឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍ ។
ប្រទេសកាតា ជំរុញឱ្យមានបទឈប់បាញ់ជាថ្មី រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់!
អ្នកសម្របសម្រួល ប្រទេសកាតា បាននិយាយថា កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តថ្មីបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។