រដ្ឋាភិបាលវេណេស៊ុយអេឡា បានបញ្ជាក់កាលពីថ្ងៃអាទិត្យទី២១ ខែកញ្ញា ថា ប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ បានផ្ញើលិខិតផ្លូវការមួយច្បាប់ ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីស្នើសុំបង្កើតកិច្ចសន្ទនាដោយផ្ទាល់រវាងប្រទេសទាំងពីរ។ ប្រភពពីសារព័ត៌មានAANews។ អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy…
Category: ពត៌មានអន្តរជាតិ
Breaking៖ ស៊ីរី នឹងរៀបចំការបោះឆ្នោតសភាលើកដំបូងចាប់តាំងពីការផ្តួលរំលំរបបរបស់អតីតប្រធានាធិបតី Bashar al-Assad!
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ស៊ីរី បានប្រកាសនៅថ្ងៃអាទិត្យថា ប្រទេសស៊ីរីនឹងរៀបចំ ការបោះឆ្នោតសភាថ្មីនៅថ្ងៃទី ៥ ខែតុលា ខាងមុខនេះ ដែលជាការបោះឆ្នោតជាតិលើកដំបូងចាប់តាំងពីការផ្តួលរំលំរបបរបស់អតីតប្រធានាធិបតី Bashar al-Assad។ ប្រភពពីសារព័ត៌មានAnadolu។ ការបោះឆ្នោតនេះ នឹងកើតឡើងនៅគ្រប់មណ្ឌលជាតិ ដោយផ្អែកលើ ក្រឹត្យប្រកាសរបស់ប្រធានាធិបតី Ahmad…
Breaking៖ ប៉ូឡូញ និងស៊ុយអែត ចាប់ផ្តើមសមយុទ្ធរួមគ្នាជាលើកដំបូងនៅសមុទ្របាល់ទិក!
កាលពីថ្ងៃច័ន្ទទី២២ខែកញ្ញា ប្រទេសប៉ូឡូញ និងស៊ុយអែត បានចាប់ផ្តើមសមយុទ្ធយោធារយៈពេលខ្លីរួមគ្នាជាលើកដំបូង ដែលមិនធ្លាប់មានក្នុងគោលបំណងសាកល្បងការដាក់ពង្រាយយ៉ាងឆាប់រហ័ស និងការពង្រឹងការការពារសមូហភាពនៅក្នុងតំបន់សមុទ្របាល់ទិក។ ប្រភពពីសារព័ត៌មានAANews។ ឧបនាយករដ្ឋមន្ត្រីប៉ូឡូញ និងជារដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានប្រកាសពីការចាប់ផ្តើមនៃសមយុទ្ធ “Gotland Sentry” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម…
Breaking៖ នាយករដ្ឋមន្រ្តីថៃ ជួបជាមួយសមាគមធនាគារ ដើម្បីដោះស្រាយបំណុលនិងស្តារសេដ្ឋកិច្ច!
លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី២៣.០៩.២០២៥ បានជួបជាមួយសមាគមធនាគារថៃ និងប្រតិបត្តិធនាគារពាណិជ្ជ រួមជាមួយក្រុមការងារសេដ្ឋកិច្ចរបស់លោក។ ប្រភពពីthe nation ។ នេះគឺជាជំនួបផ្លូវការលើកដំបូង រវាងនាយករដ្ឋមន្ត្រីថៃ និងសមាគមធនាគារក្នុងរយៈពេល៥៨ឆ្នាំ ក្នុងគោលបំណងធានាកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចពីបំណុលគ្រួសារ…
Breaking៖ ទឹកជំនន់កំពុងកើនឡើងខ្លាំង នៅខេត្តឈៀងម៉ៃ របស់ប្រទេសថៃ!
ទឹកជំនន់ចេញពីទន្លេម៉ែចាំ បានចាប់ផ្តើមហូរហៀរនៅព្រឹកទី២៣.០៩.២០២៥ ដែលមានប្រជាជននៅស្រុកមែចាំ ខេត្តឈៀងម៉ៃ រងផលប៉ះពាល់និងត្រូវជម្លៀស។ ប្រភពពីkhaosod។ ទឹកជំនន់បានជះឥទ្ធិពល ដល់លំនៅដ្ឋានជាច្រើន ដូចជាការិយាល័យរាជការ សាលារៀន និងតំបន់ពាណិជ្ជកម្មដែលបង្កើតជាមជ្ឈមណ្ឌលសេដ្ឋកិច្ចស្រុក។ តំបន់កសិកម្ម នៅទីរួមស្រុកថាផា និងផ្នែកខាងជាងខឿង ក៏ត្រូវបានលិចទឹកដែរ បណ្តាលឱ្យប្រជាកសិករក្នុងស្រុកខូចខាតយ៉ាងខ្លាំង។…
Breaking៖ ដំរីព្រៃ វាយប្រហារអ្នកភូមិក្នុងចម្ការកៅស៊ូ ខេត្ត Chachoengsaoរបស់ប្រទេសថៃ បណ្តាលឲ្យរបួសម្នាក់!
នៅថ្ងៃទី23 ខែកញ្ញា ឆ្នាំ2025 មានហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចមួយបានកើតឡើងនៅក្នុងចម្ការកៅស៊ូក្បែរព្រំដែនភូមិ Ban Thung Hiang និង Moo 19 Klong Ban Na Hin ស្រុក Sanam…
Breaking៖ ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ទាហាន៤នាក់ក្នុង រដ្ឋវ៉ាស៊ីនតោនរបស់ប្រទេសអាមេរិក!
ទាហានអាមេរិកបួននាក់ត្រូវបានគេគិតថាស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយបានធ្លាក់កាលពីថ្ងៃពុធទី១៧ខែកញ្ញាក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ជាប្រចាំនៅក្នុងរដ្ឋវ៉ាស៊ីនតោន។ ប្រភពពីសារព័ត៌មានAANews។ ឧត្តមសេនីយ៍ទោ លោកJonathan Braga មេបញ្ជាការនៃបញ្ជាការប្រតិបត្តិការពិសេសរបស់កងទ័ពសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបេះដូងរបស់យើងគឺនៅជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងមិត្តរួមក្រុមរបស់ Night Stalkers ទាំងនេះ។ ក្រុមមន្ត្រីបានរាយការណ៍ថាឧទ្ធម្ភាគចក្រ MH-60 Black Hawk…
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៦៥.២០៨នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីសៅរ៍(ទី២០ខែកញ្ញា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៣៤នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 65,208នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន៣៤នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស២០០នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 166.271នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…
Breaking៖ រុស្ស៊ី ប្រើដ្រូន៥៨០គ្រឿងនិងកាំជ្រួច៤០គ្រាប់បាញ់ប្រហារលើអ៊ុយក្រែន!
ថ្ងៃសៅរ៍ ទី 20 ខែកញ្ញា ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែនបានក្លាយជាគោលដៅក្នុងការវាយប្រហារដ៏ធំមួយរបស់កងកម្លាំងរុស្ស៊ី។ ការវាយប្រហារនេះប្រើប្រាស់ដ្រូនចំនួន 580គ្រឿង និងកាំជ្រួច40គ្រាប់ ដែលបានបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធំសម្បើមនិងចំនួនជនរងគ្រោះកើនឡើងជាបន្តបន្ទាប់។ ប្រភពពីសារព័ត៌មាន Kyiv post។ នៅក្នុងទីក្រុង Dnipro អគារខ្ពស់មួយត្រូវបានបុកដោយមីស៊ីល បណ្តាលឲ្យមានការឆាបឆេះ…
Breaking៖ រអិលបាក់ដីនិងទឹកជំនន់ បានបំផ្លាញផ្ទះនិងផ្លូវថ្នល់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ារបស់ប្រទេសអាមេរិក!
ការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ កាលពីថ្ងៃព្រហស្បតិ៍ បំផ្លាញផ្ទះប្រជាពលរដ្ឋ កប់ផ្លូវ និងរថយន្តជាច្រើននៅតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ារបស់ប្រទេសអាមេរិក។ ប្រភពពីសារព័ត៌មានCNN នៅថ្ងៃទី២០ខែកញ្ញា។ តំបន់ Oak Glen, Forest Falls និង Potato Canyon…