ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៥.១០៤នាក់ ខណៈសាកសពច្រើន ទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី១១ខែមិថុនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន១២៣នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 55,104នាក់។

Update៖ នាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿង បានធ្វើប្រតិបត្តិការនៅមហាសមុទ្រប៉ាស៉ីហ្វិក!

កាលពីថ្ងៃអង្គារ ទី១០ ខែមិថុនា ជប៉ុនបានរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿងធ្វើប្រតិបត្តិការពេលជាមួយគ្នា នៅតំបន់មហាសមុទ្រប៉ាស៉ីហ្វិកជាលើកដំបូង ខណៈដែលទីក្រុងប៉េកាំង ប្រឹងប្រែងបង្កើនសមត្ថភាពទ័ពជើងទឹក ដើម្បីធ្វើប្រតិបត្តិការនៅតំបន់ដែលស្ថិតឆ្ងាយពីឆ្នេររបស់ខ្លួន។

Update៖ ការបំផ្ទុះគ្រាប់បែកនៅប្រទេសកូឡុំប៊ី ស្លាប់៧នាក់និងរបួស៣៦នាក់!

យ៉ាងហោចណាស់មន្ត្រីប៉ូលិសពីរនាក់ និងជនស៊ីវិល 5 នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែក និងរថយន្តចំនួន17នៅតំបន់ Cauca និង Valle del Cauca នៅភាគនិរតីនៃប្រទេសកូឡុំប៊ី កាលពីថ្ងៃអង្គារ(ទី១០ខែមិថុនា)មនុស្ស 36 នាក់បានរងរបួសដោយ 22 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

Update៖ WFP ស្នើឲ្យសហគមន៍អន្តរជាតិគាំទ្រផ្នែកស្បៀងអាហារ ដល់ប្រទេសស៊ូដង់!

កម្មវិធីស្បៀងអាហារពិភពលោក (WFP) កាលពីថ្ងៃអង្គារ(ទី១០ ខែមិថុនា) បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជំរុញការគាំទ្រជាបន្ទាន់សម្រាប់ប្រទេសស៊ូដង់ ដែលសង្រ្គាមស៊ីវិលនៅតែបន្តចាប់តាំងពីឆ្នាំ 2023 ដោយព្រមានថាគ្រោះទុរ្ភិក្សកំពុងកើតមាននៅក្នុងតំបន់ជាច្រើន ហើយប្រតិបត្តិការមនុស្សធម៌ជាមូលដ្ឋានគឺជិតដល់ហើយ ដោយសារតែកង្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ។

Update៖ អាជ្ងាធរក្រុងLos Angeles ដាក់បម្រាមគោចរដោយសារមានការតវ៉ាជុំវិញការបង្រ្កាបជនអន្តោប្រវេសន៍របស់លោកត្រាំ!

លោកស្រី Karen Bass អភិបាលក្រុង Los Angeles បានប្រកាសបម្រាមគោចរសម្រាប់ផ្នែកតូចមួយនៃទីក្រុង Los Angeles ស្របពេលការតវ៉ាប្រឆាំងការបង្រ្កាបជនអន្តោប្រវេសន៍របស់លោក Donald Trump កំពុងរីករាលដាលពាសពេញសហរដ្ឋអាមេរិក។

Update៖ ពលរដ្ឋអូទ្រីស រងភាពតក់ស្លុតបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស១០នាក់នៅក្នុងសាលារៀន!

ប្រជាជនអូទ្រីស រងភាពតក់ស្លុតនិងភាពភ័យរន្ធត់ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យ ២១ឆ្នាំម្នាក់ បានសម្លាប់មនុស្ស ១០នាក់ និងបាញ់សម្លាប់ខ្លួនឯង នៅក្នុងការបាញ់ប្រហារនៅវិទ្យាល័យមួយកន្លែងកាលពីព្រឹកថ្ងៃអង្គារ (ទី១០ ខែមិថុនា) ម្សិលមិញនេះ ដោយបានបើកបង្ហាញពីអំពើហិង្សាថ្មីមួយដល់ប្រទេសតំបន់ភ្នំអាល់ ដែលមិនទម្លាប់ចំពោះហេតុការណ៍បែបនេះ។

Update៖ សហភាពអឺរ៉ុប ស្នើឲ្យដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន!

សហភាពអឺរ៉ុបកាលពីថ្ងៃអង្គារ(ទី១០ខែមិថុនា ឆ្នាំ២០២៥) បានស្នើឲ្យដាក់ទណ្ឌកម្មលើកទី 18 ប្រឆាំងនឹងរុស្ស៊ីជាពិសេសផ្តោតលើការនាំចេញប្រេង និងវិស័យធនាគារ ខណៈដែលសង្រ្គាមរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែននៅតែបន្ត។ ប្រភពពីសារព័ត៌មានReuters។

Update៖ លោក ត្រាំ និយាយថា ការតវ៉ានៅទីក្រុងវ៉ាស៊ីនតោន នឹងជួបកងកម្លាំងដ៏ច្រើន!

លោកប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា ការតវ៉ាណាមួយក្នុងអំឡុងពេលព្យុហយាត្រាយោធា ដ៏សំខាន់នៅចុងសប្តាហ៍នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន នឹងជួបការដាក់ពង្រាយកម្លាំងដ៏ច្រើន ។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៤.៩៨១នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារ៍(ទី១០ខែមិថុនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៥៤នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 54,981នាក់។

Update៖ អ៊ីស្រាអែល វាយប្រហារនៅថ្ងៃចុងក្រោយនៃបុណ្យEid al-Adhaក្នុងតំបន់ហ្គាហ្សា ស្លាប់៤៣នាក់ទៀត! 

ក្រុមគ្រូពេទ្យបាននិយាយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 43 នាក់ទៀតនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានបិទកាលពីថ្ងៃចន្ទ(ទី៩ខែមិថុនា)ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យ Eid al-Adha។

Exit mobile version