Blog
Update៖ រុស្ស៊ី វាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ស្លាប់៥នាក់ទៀត!
ការវាយប្រហារតាមអាកាសពេញមួយយប់ បានសម្លាប់មនុស្ស ៥នាក់ រងរបួស១៩នាក់ និងបង្កការឆាបឆេះដល់អគារមួយចំនួន នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ខែវិច្ឆិកា!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១២.១១.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៤
Update៖ អ៊ីស្រាអែល វាយប្រហារនៅជិតទីក្រុងដាម៉ាសប្រទេសស៊ីរី ស្លាប់៧នាក់ និងរបួស២០នាក់!
អាជ្ញាធរបាននិយាយ កាលពីថ្ងៃអាទិត្យ(ទី១០ខែវិច្ឆិកា)ថា មនុស្ស៧ នាក់បានស្លាប់ និង ២០នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងតំបន់ Sayyidah Zaynab ជាយក្រុងនៃរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ លោក ត្រាំ ប្រាប់លោកពូទីនឲ្យបន្ថយភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែន!
របាយការណ៍មួយបាននិយាយកាលពីថ្ងៃអាទិត្យ(ទី១០ខែវិច្ឆិកា)ថា ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក Donald Trump បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កុំឱ្យធ្វើឱ្យស្ថានការណ៍នៅអ៊ុយក្រែនកាន់តែតានតឹងនៅក្នុងការហៅទូរស័ព្ទ។
Update៖ កងកម្លាំងអូស្ត្រាលី មកដល់ឥណ្ឌូនេស៊ីហើយ!
កងកម្លាំងអូស្ត្រាលី បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ីហើយកាលពីថ្ងៃអាទិត្យ(ទី១០ខែវិច្ឆិកា) ដោយចូលចតនៅកំពង់ផែ Banyuwangi ខេត្ត East Java ដើម្បីត្រៀមចូលរួមក្នុងសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពឥណ្ឌូនេស៊ី ដែលមានទាហានសរុបប្រមាណ ២,០០០នាក់ មកពីប្រទេសទាំងពីរ។
បុរសម្នាក់ជិ:ម៉ូតូធំមកឈប់ក្រោមស្ពានជ្រោយចង្វា រួចដុតម៉ូតូឱ្យឆេះខ្ទេច ហើយក៏ដើរចេញទៅបាត់!
(ភ្នំពេញ)៖ ម៉ូតូធំម៉ាក CBR មួយគ្រឿងបានឆេះខ្ទេចសល់តែគ្រោងដែក បន្ទាប់ពីបុរសម្នាក់មិនដឹងមានរឿងអ្វីបានជិះម៉ូតូធំនេះមកឈប់នៅក្រោមស្ពានជ្រោយចង្វាហើយក៏ដុតកម្ទេចចោលរួចហើយដើរចេញទៅបាត់។
បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកម៉ូតូពីក្រោយបណ្តាលឱ្យម្ចាស់ម៉ូតូបាក់កស្លាប់មួយរំពេច!
(ភ្នំពេញ)៖ បុរសម្នាក់បានចេញពីផឹកក្នុងហាងមួយកន្លែង រួចបើករថយន្តត្រឡប់ទៅផ្ទះវិញទាំងស្រវឹងជោកហើយក៏ទៅបុកម៉ូតូដែលកំពុងធ្វើដំណើរចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសអ្នកជិះម៉ូតូបោកផ្ទប់នឹងផ្ទាំងកញ្ចក់ខាងមុខរថយន្តធ្លាក់បាក់កស្លាប់មួយរំពេច។ ចំណែកម៉ូតូជាប់ពីមុខរថយន្តអូសទៅមុខជាង២០០ម៉ែត្រ។
Update៖ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបចំនួន ៣ លុបចោលជើងហោះហើរទៅកាន់អ៊ីស្រាអែល!
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ(ទី១០ខែវិច្ឆិកា)ថា ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួនបីរបស់អឺរ៉ុបបានលុបចោលជើងហោះហើររបស់ពួកគេទៅ និងមកពីប្រទេសអ៊ីស្រាអែល ដោយសារតែការកើនឡើងនៃភាពតានតឹងក្នុងតំបន់។ ប្រភពពីសារព័ត៌មាន Anadolu នៅថ្ងៃចន្ទនេះ។
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់កុមារ១៦នាក់ទៀត!
ជនជាតិប៉ាឡេស្ទីន 46 នាក់ក្នុងនោះកុមារ 16 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យ(ទី១០ខែវិច្ឆិកា)។ ប្រភពពីសារព័ត៌មាន Anadolu ។
Update៖ ប្រមុខយោធាអ៊ីស្រាអែល យល់ព្រមពង្រីកការវាយលុកនៅភាគខាងត្បូងលីបង់!
រទស្សន៍រដ្ឋ KAN បានរាយការណ៍កាលពីថ្ងៃអាទិត្យ(ទី១០ខែវិច្ឆិកា)ថា អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោក Herzi Halevi បានយល់ព្រមលើការពង្រីកការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់។ ប្រភពពីសារព័ត៌មាន Anadolu Agency។