Blog

Breaking៖ ក្រសួងការពារជាតិកម្ពុជា បដិសេធន៍ថាកងកម្លាំងកម្ពុជាពុំបានបាញ់អាវុធឡើងលើដូចការចោទប្រកាន់របស់ថៃនោះឡើយ!

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនៅលើផេកផ្លូវការ ដោយនិយាយបញ្ជាក់យ៉ាងដូច្នេះថាសូមជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថានៅរសៀលនេះមានផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច ចំនួន៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ”។ ក្រសួងការពារជាតិសូមគូសបញ្ជាក់នូវការពិតថា…

Breaking៖ សម្តេចតេជោ អះអាងថាកម្ពុជាមិនធ្វើថោកទាបសុំថៃបើកច្រកទ្វាព្រំដែននោះទេ!

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារនៅលើផេកផ្លូវការរបស់សម្តេចផ្ទាល់ដោយមានប្រសាសន៍ថា តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជីវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន…

Breaking៖ អ៊ីស្រាអែល វាយប្រហារលើហ្គាហ្សា ស្លាប់២២នាក់ទៀត!

នៅថ្ងៃទី 23 ខែកញ្ញា ឆ្នាំ2025 អ៊ីស្រាអែល វាយប្រហារលើហ្គាហ្សា ស្លាប់២២នាក់ទៀត។ ប្រភពពីសារព័ត៌មានAl Jazeera។ ក្រសួងសុខាភិបាលហ្គាហ្សាបានព្រមានថា មន្ទីរពេទ្យក្នុងតំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធ នឹងប្រឈមមុខនឹងការបិទនាយកដ្ឋានសំខាន់ៗក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ដោយសារតែកង្វះប្រេងឥន្ធនៈ។ មន្ត្រីជំនាញបានព្រមានថា អ្នកជំងឺជាច្រើនអាចស្លាប់ជាក់ស្តែងប្រសិនបើមន្ទីរពេទ្យត្រូវបញ្ឈប់ប្រតិបត្តិការ។ នៅក្នុងតំបន់ភាគខាងត្បូង…

Breaking៖ រុស្ស៊ីនិងលោកខាងលិច ប៉ះទង្គិចគ្នាក្នុងកិច្ចប្រជុំUNSC ជុំវិញបញ្ហារុស្ស៊ីរំលោភដែនអាកាសណាតូ!

កាលពីថ្ងៃទី22 ខែកញ្ញា ឆ្នាំ2025 កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានក្លាយជាវេទិកាប៉ះទង្គិចដ៏តានតឹង រវាងប្រទេសសមាជិកលោកខាងលិច និងរុស្ស៊ី។ ប្រទេសអឺរ៉ុបជាច្រើនបានចោទប្រកាន់ថា យន្តហោះរុស្ស៊ីបានរំលោភដែនអាកាសរបស់ប្រទេសសមាជិកណាតូ ដូចជា អេស្តូនី ប៉ូឡូញ និងរូម៉ានី ខណៈដែលរុស្ស៊ីបានបដិសេធ និងតបថា…

Breaking៖ វេណេស៊ុយអេឡា ផ្ញើលិខិតទៅកាន់លោកត្រាំ ដើម្បីសុំកិច្ចការចរចាដោយផ្ទាល់!

រដ្ឋាភិបាលវេណេស៊ុយអេឡា បានបញ្ជាក់កាលពីថ្ងៃអាទិត្យទី២១ ខែកញ្ញា ថា ប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ បានផ្ញើលិខិតផ្លូវការមួយច្បាប់ ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីស្នើសុំបង្កើតកិច្ចសន្ទនាដោយផ្ទាល់រវាងប្រទេសទាំងពីរ។ ប្រភពពីសារព័ត៌មានAANews។ អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy…

Breaking៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អញ្ជើញទៅចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ!

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចពិភាក្សា ទូទៅនៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)…

Breaking៖ ស៊ីរី នឹងរៀបចំការបោះឆ្នោតសភាលើកដំបូងចាប់តាំងពីការផ្តួលរំលំរបបរបស់អតីតប្រធានាធិបតី Bashar al-Assad!

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ស៊ីរី បានប្រកាសនៅថ្ងៃអាទិត្យថា ប្រទេសស៊ីរីនឹងរៀបចំ ការបោះឆ្នោតសភាថ្មីនៅថ្ងៃទី ៥ ខែតុលា ខាងមុខនេះ ដែលជាការបោះឆ្នោតជាតិលើកដំបូងចាប់តាំងពីការផ្តួលរំលំរបបរបស់អតីតប្រធានាធិបតី Bashar al-Assad។ ប្រភពពីសារព័ត៌មានAnadolu។ ការបោះឆ្នោតនេះ នឹងកើតឡើងនៅគ្រប់មណ្ឌលជាតិ ដោយផ្អែកលើ ក្រឹត្យប្រកាសរបស់ប្រធានាធិបតី Ahmad…

Breaking៖ ប៉ូឡូញ និងស៊ុយអែត ចាប់ផ្តើមសមយុទ្ធរួមគ្នាជាលើកដំបូងនៅសមុទ្របាល់ទិក!

កាលពីថ្ងៃច័ន្ទទី២២ខែកញ្ញា ប្រទេសប៉ូឡូញ និងស៊ុយអែត បានចាប់ផ្តើមសមយុទ្ធយោធារយៈពេលខ្លីរួមគ្នាជាលើកដំបូង ដែលមិនធ្លាប់មានក្នុងគោលបំណងសាកល្បងការដាក់ពង្រាយយ៉ាងឆាប់រហ័ស និងការពង្រឹងការការពារសមូហភាពនៅក្នុងតំបន់សមុទ្របាល់ទិក។ ប្រភពពីសារព័ត៌មានAANews។ ឧបនាយករដ្ឋមន្ត្រីប៉ូឡូញ និងជារដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បានប្រកាសពីការចាប់ផ្តើមនៃសមយុទ្ធ “Gotland Sentry” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម…

Breaking៖ នាយករដ្ឋមន្រ្តីថៃ ជួបជាមួយសមាគមធនាគារ ដើម្បីដោះស្រាយបំណុលនិងស្តារសេដ្ឋកិច្ច!

លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី២៣.០៩.២០២៥ បានជួបជាមួយសមាគមធនាគារថៃ និងប្រតិបត្តិធនាគារពាណិជ្ជ រួមជាមួយក្រុមការងារសេដ្ឋកិច្ចរបស់លោក។ ប្រភពពីthe nation ។ នេះគឺជាជំនួបផ្លូវការលើកដំបូង រវាងនាយករដ្ឋមន្ត្រីថៃ និងសមាគមធនាគារក្នុងរយៈពេល៥៨ឆ្នាំ ក្នុងគោលបំណងធានាកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចពីបំណុលគ្រួសារ…

Breaking៖ ទឹកជំនន់កំពុងកើនឡើងខ្លាំង នៅខេត្តឈៀងម៉ៃ របស់ប្រទេសថៃ!

ទឹកជំនន់ចេញពីទន្លេម៉ែចាំ បានចាប់ផ្តើមហូរហៀរនៅព្រឹកទី២៣.០៩.២០២៥ ដែលមានប្រជាជននៅស្រុកមែចាំ ខេត្តឈៀងម៉ៃ រងផលប៉ះពាល់និងត្រូវជម្លៀស។ ប្រភពពីkhaosod។ ទឹកជំនន់បានជះឥទ្ធិពល ដល់លំនៅដ្ឋានជាច្រើន ដូចជាការិយាល័យរាជការ សាលារៀន និងតំបន់ពាណិជ្ជកម្មដែលបង្កើតជាមជ្ឈមណ្ឌលសេដ្ឋកិច្ចស្រុក។ តំបន់កសិកម្ម នៅទីរួមស្រុកថាផា និងផ្នែកខាងជាងខឿង ក៏ត្រូវបានលិចទឹកដែរ បណ្តាលឱ្យប្រជាកសិករក្នុងស្រុកខូចខាតយ៉ាងខ្លាំង។…

Exit mobile version