Blog

Update៖ អ៊ីរ៉ង់និងបារាំង ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែរ!

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែមេសា)ថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរទៅកាន់អឺរ៉ុប សម្រាប់កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ជាមួយនិងសញ្ញាពីបារាំងថា មហាអំណាចអឺរ៉ុប ក៏បានត្រៀមលក្ខណៈជាស្រេច សម្រាប់ការពិភាក្សាផងដែរ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមេសា…

Update៖ ក្នុងហេតុការណ៍ផ្ទុះរថយន្តមួយក្បែរទីក្រុងមូស្គូ ស្លាប់មន្ត្រីយោធារុស្ស៊ីម្នាក់!

កាលពីថ្ងៃសុក្រ(ទី២៥ ខែមេសា) មន្ត្រីយោធារុស្ស៊ីជាន់ខ្ពស់ម្នាក់ បានស្លាប់ក្នុងការបំផ្ទុះរថយន្តមួយនៅក្នុងទីក្រុង Balashikhaក្បែរទីក្រុងមូស្គូ ដែលជាការវាយប្រហារមួយត្រូវបានក្រុមអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីចោទប្រកាន់ទៅលើអ៊ុយក្រែន។

Update៖ លោកត្រាំថា អ៊ុយក្រែនមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រនោះទេ!

កាលពីថ្ងៃសុក្រ(ទី២៥ខែមេសា)ប្រធានាធិបតីអាមេរិក លោកDonald Trump បាននិយាយថាអ៊ុយក្រែនមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីរ៉ែកម្រជាមួយអាមេរិកនៅឡើយទេ ដោយបានសម្តែងក្តីសង្ឃឹមថាវានឹងត្រូវបានចុះហត្ថលេខាឆាប់ៗ។

សម្ដេចតេជោ ថ្លែងថា នៅសល់ចៅទី២១និងទី២២ គ្រាន់មកជិតនិងថើបសម្ដេច!

(ភ្នំពេញ)៖ នៅព្រឹកទី២៦.០៤.២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា”កាលពីចៅនៅតូចៗគឺបែបនេះដណ្តើម គ្នាឲ្យតា ព ឬអោបដល់ធំឡើងបានមក ត្រឹមក្បែរ។

Update៖ ផ្ទុះគ្រាប់បែកដែលបន្សល់ទុកពីសម័យសង្គ្រាមនៅប្រទេសស្លូវេនី បណ្ដាលរបួស២នាក់!

កាលពីថ្ងៃសុក្រ(ទី២៥ខែមេសា) ប៉ូលិសក្នុងតំបន់បាននិយាយថា កម្មករពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីអាវុធយុត្តិភណ្ឌមិនទាន់ផ្ទុះដែលគេជឿថាមានតាំងពីសម័យសង្គ្រាមលោកលើកទី 2 បានផ្ទុះឡើងក្នុងអំឡុងពេលធ្វើការងារសំណង់នៅប្រទេសស្លូវេនី។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥១.៤៣៩នាក់ ខណៈ សាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រ(ទី២៥ ខែមេសា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៨៤នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 51,439នាក់។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៦ខែមេសាដល់ទី២៨ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ខែមេសាដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២៥

កម្ពុជា នឹងលែងឱ្យមានការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របនៃគ្រឿងស្រវឹងនិងភេសជ្ជៈទៀតហើយ!

(ភ្នំពេញ)៖ ចំពោះការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របនៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ នឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ..!។ ព្រោះថា នឹងមានការរៀបចំកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្តល់រង្វាន់ទាំងអស់…

ធ្លាយថាឯកឧត្តម គង់ សោភ័ណ្ឌ ទទួលសំណូកចំនួន៤០.០០០ដុល្លារ ជាថ្នូរនឹងអនុញ្ញាតឱ្យកាន់កាប់ដីមេទឹក និងអាជីវកម្មរណ្ដៅដី!

(កណ្តាល)៖ ជនរងគ្រោះជាម្ចាស់ប្រាក់ បានសម្ដែងការឈឺចាប់! ដោយអះអាងថា ខ្លួនបានបង់លុយក្រោមតុ.ឱ្យឯកឧត្តម គង់ សោភ័ណ្ឌ កាលពីឯកឧត្តម កាន់តំណែងជាអភិបាលខេត្តកណ្ដាល ចំនួន៤០.០០០ដុល្លារ ជាថ្នូរនឹងអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្លួន កាន់កាប់ដី១ផ្នែក នៃ”មេទឹក”ចំនួន៣កន្លែង ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល និងក្រុងអរិយក្សត្រ និងអាជីវកម្មរណ្ដៅដី..!!។

ធ្លាក់យន្តហោះ អំឡុងពេលហ្វឹកហាត់នៅ ប្រទេសថៃ ស្លាប់ប៉ូលិស៦នាក់!

ថ្ងៃទី(២៥ ខែមេសា) ប៉ូលីសថៃប្រមាណ៦នាក់ បានស្លាប់ នៅវេលាម៉ោង ប្រហែល៨ព្រឹក ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ពេលសមយុទ្ធហ្វឹកហាត់ បេសកកម្មហោះហើរ លោតឆ័ត្រយោង នៅតំបន់សមុទ្រ ស្រុក Hua Hin ខេត្ត Prachuap…

Exit mobile version