ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីបាននិយាយ កាលពីថ្ងៃចន្ទថា អ្នកស្រុករាប់ម៉ឺននាក់ ដែលមានការភ័យស្លន់ស្លោ បានបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ។
ដោយសារតែមានការរញ្ជួយខ្លាំងពីការរញ្ជួយដីជាបន្តបន្ទាប់ បានវាយប្រហារ ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់3 នាក់ ។
គួររំលឹកថា ការរញ្ជួយដីកម្រិត 7.4 រ៉ិចទ័រ បានវាយប្រហារផ្នែកភាគខាងត្បូងនៃប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃសៅរ៍ ។
ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 3នាក់ និងជាច្រើននាក់ទៀតរងរបួស ក្រៅពីបង្ខំមនុស្សរាប់ម៉ឺននាក់ឱ្យរត់ដើម្បីសុវត្ថិភាព។
ក្រោយមក ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីនបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ ដែលមានជម្រៅ ១ គីឡូម៉ែត្រ (០.៦២ ម៉ាយ) បានវាយប្រហារតំបន់ Mindanao នៅព្រឹកព្រលឹមថ្ងៃចន្ទ។
នៅក្នុងតំបន់ Caraga ជាពិសេសនៅ Surigao del Sur អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បានដាក់ពង្រាយក្រុមជំនួយមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយ (HADR) សរុបចំនួន 30 ។
ដើម្បីជួយដល់អង្គភាពរដ្ឋាភិបាលក្នុងតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏ខ្លាំងនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋហ្វីលីពីនបានរាយការណ៍។
សូមជម្រាបថា ហ្វីលីពីនអង្គុយលើខ្សែក្រវាត់ភ្នំភ្លើងជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលងាយនឹងមានសកម្មភាពរញ្ជួយដី។
កាលពីខែមុន គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារកោះ Burias របស់ប្រទេសហ្វីលីពីន ។
ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ អង្រួនអគារ និងបណ្តាលឲ្យផ្នែកខ្លះនៃពិដានផ្សារទំនើបមួយដួលរលំ៕