(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ គោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលបានចំណាយថវិកាជាងមួយពាន់លានដុល្លារ កាលពីឆ្នាំ២០២១ និងប្រមាណប្រាំមួយរយលានដុល្លារក្នុងឆ្នាំ២០២២ ។
ដើម្បីដោះស្រាយផលប៉ះពាល់ នៃវិបត្តិសង្គម-សេដ្ឋកិច្ច ព្រមទាំងធានាលំនឹងជីវភាពប្រជាពលរដ្ឋ នៅអំឡុងពេលដែលពិភពលោកប្រ ឈមជួបនឹងវិបត្តិកូវីដ និងវិបត្តិនានា៕