Update៖ ក្រុមហាម៉ាស់ នឹងចូលរួមកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា នាពេលខាងមុខ!

មេដឹកនាំក្រុមមួយ បាននិយាយកាលពីថ្ងៃពុធ(ទី១៤ខែសីហា)ថា ក្រុមហាម៉ាស់ នឹងចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្គាហ្សា នាពេលខាងមុខ នឹងការផ្លាស់ប្តូរចំណាប់ខ្មាំង ប្រសិនបើខ្លួនទទួលបានការប្តេជ្ញាចិត្ត ច្បាស់លាស់ពីអ៊ីស្រាអែល ។
ទាក់ទងនឹងការអនុវត្តសំណើ ដែលគាំទ្រដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden។

កាលពីខែឧសភា កន្លងទៅ លោក Biden បាននិយាយថា អ៊ីស្រាអែលបានបង្ហាញកិច្ចព្រមព្រៀងបីដំណាក់កាល ។
ដែលនឹងបញ្ចប់អរិភាព នៅក្នុងតំបន់ហ្គាហ្សា និងធានាបាននូវការដោះលែងចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួន នៅក្នុងតំបន់ឆ្នេរ។
ផែនការ​នេះ​រួម​មាន​បទ​ឈប់​បាញ់ ការ​ផ្លាស់​ប្តូរ ចំណាប់ខ្មាំង អ្នកទោស និង​ការ​កសាង​តំបន់​ហ្គាហ្សា​ឡើង​វិញ​។

កាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស់ បានទាមទារឱ្យអ្នកសម្របសម្រួលបទឈប់បាញ់ នៅតំបន់ហ្គាហ្សា។
បង្ហាញផែនការ ដើម្បីអនុវត្តសំណើដែលគាំទ្រដោយលោក Biden ដែលខ្លួន បានយល់ព្រមកាលពីថ្ងៃទី 2 ខែកក្កដា។

វាបានកើតឡើងបន្ទាប់ពីអ្នកសម្របសម្រួល របស់អេហ្ស៊ីប កាតារ និងសហរដ្ឋអាមេរិក បានជំរុញអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីសប្តាហ៍មុន ឱ្យបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង ដោយមិនមានការពន្យារពេល ឬលេសអ្វីទៀតទេ។

ដោយឡែក កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសម្រេចចិត្តបញ្ជូនក្រុមចរចាររបស់លោកទៅកាន់ប្រទេស កាតា ដើម្បីចូលរួមកិច្ចពិភាក្សាជុំគ្នាដែលបានគ្រោងទុកនៅថ្ងៃព្រហស្បតិ៍។

កិច្ចចរចា ដោយប្រយោលដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប បានបរាជ័យក្នុងការព្រមព្រៀងលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដោះដូរអ្នកទោសចំណាប់ខ្មាំង ជុំវិញការបដិសេធរបស់លោក Netanyahu ក្នុងការទទួលយកការទាមទាររបស់ក្រុមហាម៉ាស ដើម្បីបញ្ចប់សង្រ្គាមនៅហ្គាហ្សា។

ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែលបានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សាចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន ដោយក្រុមតស៊ូប៉ាឡេស្ទីនហាម៉ាស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version