Update៖ អាជ្ញាធររុស្ស៊ី សម្រេចជម្លៀសមនុស្ស ដោយសារអ៊ុយក្រែន វាយរុលចូលក្នុងប្រទេស!

លោក អាឡិចស៊ី ស្មឺនូវ (Alexei Smirnov) អភិបាលស្តីទីនៃតំបន់ ឃើស្ក៍(Kursk) របស់ប្រទេសរុស្ស៊ី
បាននិយាយកាលពីល្ងាវថ្ងៃពុធ(ទី១៤ ខែសីហា) ថាអាជ្ញាធរបានសម្រេចជម្លៀស ប្រជាជននៃស្រុក គ្លូសខូវ (Glushkov) របស់ខ្លួន ។
ខណៈស្ថានភាពកាន់តែតានតឹងខ្លាំងឡើង ដោយសារការបន្ត វាយរុលរបស់កងកម្លាំងអ៊ុយក្រែន ចូលទៅក្នុងតំបន់ព្រំដែនមួយនេះ។

ស្រុកនេះ មានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន ដោយផ្ទាល់ និងមានប្រជាជនប្រហែល ២០.០០០នាក់ ។
ហើយលោក Smirnov បាននិយាយនៅលើកម្មវិធីផ្ញើសារ តេលេក្រាមថា នគរបាល និងស្ថាប័នរដ្ឋផ្សេងទៀតនឹងសម្របសម្រួលដំណើរការជម្លៀសចេញនេះ។

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា ការវាយលុកឆ្លងព្រំដែនរបស់ខ្លួនបានវាយឆ្ពោះទៅមុខពីមួយទៅពីរគីឡូម៉ែត្រចូលទៅក្នុងតំបន់ Kursk ចាប់តាំងព្រឹកថ្ងៃដដែលនេះមក ហើយកងទ័ពរបស់ខ្លួនបានបញ្ចប់ការបោសសំអាតកងកម្លាំងរបស់ទីក្រុងមូស្គូ ក្នុងទីក្រុងព្រំដែនរុស្ស៊ី ស៊ូដហ្សា (Sudzha)។

ក្រុមមន្ត្រីរុស្ស៊ី បាននិយាយថា មនុស្សជិត២០០.០០០នាក់ត្រូវបានជម្លៀសចេញ រួចមកហើយ ពីតំបន់នានា នៅជុំវិញទីនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version