អាជ្ញាធរប្រទេសប៉េរូ បានរាយការណ៍ កាលពីថ្ងៃសុក្រ(ទី២០ខែកញ្ញា)ថា ប៉ូលិសរាប់ពាន់នាក់ បានដាក់ពង្រាយទៅកាន់ពន្ធនាគារ រាប់សិបកន្លែងនៅក្នុងប្រទេស ដើម្បីបង្រ្កាបសកម្មភាពខុសច្បាប់ ក្នុងចំណោមអ្នកទោស។
ប្រតិបត្តិការទ្រង់ទ្រាយធំ ក្នុងពេលដំណាលគ្នានេះ បានធ្វើឡើងនៅក្នុងពន្ធនាគារចំនួន៦៧កន្លែង។
បណ្តាលឱ្យមានការរឹបអូសបាននូវសារធាតុខុសច្បាប់ ទូរស័ព្ទដៃ និងអាវុធ។
នៅក្នុងពន្ធនាគារ Lurigancho ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Eduardo Arana និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Juan Jose Santivanez ។
អាជ្ញាធរ បានរាយការណ៍ថា មន្ត្រីនគរបាលជាង ៤.០០០នាក់ និងរដ្ឋអាជ្ញាចំនួន១២១ នាក់ បានចូលរួមក្នុងប្រតិបត្តិការទ្រង់ទ្រាយធំនេះ នៅទូទាំងប្រទេស។
អាជ្ញាធរនិយាយថា ទូរស័ព្ទដៃសរុបចំនួន ៣៩គ្រឿង ថង់រុំសារធាតុខុសច្បាប់ អាវុធមុខស្រួច ស្ថិតក្នុងចំណោមវត្ថុខុសច្បាប់ ដែលត្រូវរឹបអូស៕