កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់នៃក្រុមហេសបូឡា និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត..!។
នៅក្នុងការវាយប្រហារតាមអាកាសលើទីក្រុង(បេរូត)នៃប្រទេសលីបង់ កាលពីថ្ងៃសុក្រ(ទី២០ខែកញ្ញា)។
យោធាអ៊ីស្រាអែល និងប្រភពព័ត៌មានសន្តិសុខ នៅក្នុងប្រទេសលីបង់ បាននិយាយថា លោក Ibrahim Aqil ។
ត្រូវបានសម្លាប់ជាមួយសមាជិកជាន់ខ្ពស់ផ្សេងទៀត នៃអង្គភាពរបស់ក្រុមហេសបូឡា ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
ក្រុមហេសបូឡា បានបញ្ជាក់ពីការស្លាប់របស់លោក Aqil នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
ក្រោយពាក់កណ្តាលអធ្រាត្រ ដែលលោកត្រូវបានគេចាត់ទុកថាជា មេដឹកនាំជាន់ខ្ពស់ម្នាក់។
ក្រសួងសុខាភិបាល ប្រទេសលីបង់ បាននិយាយថា មនុស្សយ៉ាងហោចណាស់១៤នាក់បានស្លាប់ នៅក្នុងការវយាប្រហារ។
ហើយចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈក្រុមជួយសង្គ្រោះបានធ្វើការពេញមួយយប់។
ក្រសួងបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៦៦នាក់បានរងរបួស ក្នុងនោះ ៩នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប្រភពសន្តិសុខទីពីរ បាននិយាយថា មេបញ្ជាការក្រុមហេសបូឡា យ៉ាងហោចណាស់៩នាក់ផ្សេងទៀតបានស្លាប់ នៅពេលដែលមីស៊ីលជាច្រើនគ្រាប់បានធ្លាក់ទៅលើយានដ្ឋាននៃអគារមួយកន្លែង។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា គោលដៅរបស់អ៊ីស្រាអែល គឺច្បាស់លាស់ ហើយសកម្មភាពរបស់ខ្លួនថាហើយត្រូវតែធ្វើ។
រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បាននិយាយក្នុងសប្តាហ៍នេះថា អ៊ីស្រាអែល កំពុងចាប់ផ្តើមដំណាក់កាលថ្មីនៃសង្រ្គាមនៅព្រំដែនភាគខាងជើង ដោយបានបង្ហោះនៅលើបណ្តាញ X ថា សកម្មភាពជាបន្តបន្ទាប់ក្នុងដំណាក់កាលថ្មី នឹងបន្តរហូតដល់គោលដៅរបស់យើងបានសម្រេច រួមមានទាំង ការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាជននៅខាងជើង៕