អាមេរិក ចង់ឱ្យអ៊ីស្រាអែល ផ្អាកការវាប្រហារលើតំបន់ហ្គាហ្សា ដោយផ្តោតទៅលើមេដឹកនាំក្រុមហាម៉ាសវិញ!

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិក ចង់បានរំពឹងទុកថា អ៊ីស្រាអែល នឹងផ្លាស់ប្តូរទិសដៅនៃប្រតិបត្តិការរបស់ខ្លួន នៅតំបន់ហ្កាហ្សា ។
ដោយបន្ធូរបន្ថយ និងផ្តោតតែលើមេដឹកនាំក្រុមហាម៉ាស ក៏ដូចជាទៅលើហេដ្ឋារចនាសម្ព័ន្ធ របស់ហាម៉ាស ប៉ុណ្ណោះ។

ក្នុងន័យអំពាវនាវម្តងទៀត ឲ្យអ៊ីស្រាអែល កាត់បន្ថយចំនួនជនស៉ីវិលស្លាប់ ក្នុងប្រតិបត្តិការប្រឆាំងក្រុមហាម៉ាស នៅឯសន្និសីទប្រចាំឆ្នាំ លោក Blinken បានថ្លែងថា នៅពេលដែលទិសដៅផ្លាស់ប្តូរនេះកើតឡើង គ្រោះថ្នាក់ចំពោះជនស៉ីវិលគួរតែថយចុះយ៉ាងខ្លាំង។
លោក Blinken បានបញ្ជាក់យ៉ាងដូច្នេះថា «យើងរំពឹង និងចង់ឃើញថាមានការផ្លាស់ប្តូរទិសដៅនៃប្រតិបត្តិការ ដែលពិតជាផ្តោតតែលើមេដឹកនាំក្រុមហាម៉ាស បណ្តាញផ្លូវរូងក្រោមដី និងចំណុចសំខាន់ៗមួយចំនួនទៀត»។

គួរបញ្ជាក់ថា ចំណាត់ការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា បានធ្វើឲ្យអ៊ីស្រាអែលត្រូវប្រឈមមុខនឹងសម្ពាធ ។
កាន់តែខ្លាំងពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ដោយសារតែការស្លាប់ដ៏ច្រើននៃប្រជាជនស៊ីវិលប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version