(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី២១ ខែធ្នូឆ្នាំ ២០២៣ បានសម្រេចផ្លាស់ប្ដូរប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល រួមនិងប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ដោយឱ្យមកជាមន្រ្តីបម្រើការងារ នៅទីស្តីការក្រសួង។
សេចក្ដីរាយការណ៍បានឱ្យដឹងថា យោងស្មារតីអង្គប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ និងយោងតាមការចាំបាច់របស់ក្រសួងរ៉ែ និងថាមពល សម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន០២រូប នៃមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល។
ក្នុងនោះទី១. លោក ជា សារិទ្ធ
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ឱ្យមកបម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន។
២.លោកស្រី ម៉ិច វ៉ាន់ឌី ពីប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពលខេត្ត កណ្តាល ឱ្យមកបម្រើការងារជាមន្ត្រី នៅអគ្គាធិការដ្ឋាន។
បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍៕