(ភ្នំពេញ)៖ បុគ្គល ផែង វណ្ណៈ ចាងហ្វាងសារព័ត៌មាន PVN NEWS ជាអ្នកកាសែតលំដាប់អភិជន..!។
ដែលតែងតែតាំងខ្លួនជាអ្នកមានចំណេះដឹងខ្ពស់ផុតលេខ មានក្រមសីលធម៌ និងវិជ្ជាជីវៈ គ្មាននរណាដល់.និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ.ជីវិតហាយសូ.!។
ដោយកន្លងមកបុគ្គលរូបនេះ បានធ្វើការវាយប្រហារ ជេរប្រមាថ.មាក់ងាយ.តិះដៀល មកលើបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស និងចាត់ទុកអ្នកកាសែតស្មើ នឹងពួកចោរចាប់ជំរិត ហើយថែមទាំងធ្វើការប្រៀបធៀបថា អ្នកកាសែតទាំងពូជ មិនស្មើនឹង ចុងក្រចកជើងរបស់ខ្លួន នោះមក..!។
ឥឡូវស្រាប់តែ! បណ្ឌិត្យសភានគរបាលកម្ពុជា លើកឡើងថា ការផ្សព្វផ្សាយរបស់បុគ្គល ផែង វណ្ណៈ កាលពីយប់ទី១៦.១២.២០២៣។
គឺជាការញុះញង់ បណ្ដាលឱ្យសាធារណជន ជាពិសេសបេក្ខជន មានការភ័ន្តច្រឡំមកលើ លក្ខខណ្ឌជ្រើសរើសនិសិ្សត និងបង្កឱ្យមានភាពចលាចលយ៉ាងខ្លាំង..!។
-នេះបើយោងតាម សេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យ បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២២.១២.២០២៣។
ក្នុងលិខិតបំភ្លឺនោះ បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការលើកឡើង ក្នុងចេតនាបរិហារកេរ្តិ៍ និងញុះញង់របស់បុគ្គល ផែង វណ្ណៈ ។
ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយស របស់ថ្នាក់ដឹកនាំ និងស្ថាប័នរដ្ឋ ព្រមទាំងធ្វើឱ្យ មានការភ័ន្តច្រឡំពីសំណាក់មហាជនទូទៅ។
-មិនត្រឹមតែ បណ្ឌិត្យសភានគរបាលកម្ពុជាប៉ុណ្ណោះទេ ដែលប្រតិកម្មទៅនិងបុគ្គល ផែង វណ្ណៈ។
ក្នុងនោះសូម្បីមន្ត្រីរាជការ អាជីវករ ពលរដ្ឋ គ្រូពេទ្យ និងអ្នកកាសែត.ក៏មានប្រតិកម្ម ខឹងសម្បា មកលើបុគ្គល ផែង វណ្ណៈ ផងដែរ ពាក់ព័ន្ធការចុះផ្សាយមិនពិត និងជេរប្រមាថ!។
ជាក់ស្ដែង បុគ្គល ផែង វណ្ណៈ កំពុងជាប់ក្ដីក្ដាំ ប្ដឹងផ្ដល់គ្នាយ៉ាងច្រើននៅតុលាការ រួមទាំងប្ដឹងមនុស្សស្រីទៀតផង!។
-មូលហេតុដែលនាំឱ្យកើតរឿងប្ដឹងផ្ដល់មិនឈប់បែបនេះ ដំបូងឡើយបុគ្គល ផែង វណ្ណៈ បានជេរប្រមាថ មាក់ងាយមកលើបងប្អូនអ្នកសារព័ត៌មាន ម្ដងហើយម្ដងទៀត..!។
ជាហេតុនាំឱ្យបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស មានប្រតិកម្មខ្លាំងក្លា ឆ្លើយតបវិញយ៉ាងផុសផុល…!។
ក្នុងនោះលោក ប៉ូ ចាន់នី លោក ព្រំ សាន បានបង្ហោះរិៈគន់វាយបក ទៅលើបុគ្គល ផែង វណ្ណៈ វិញ..!។
ប៉ុន្តែត្រូវបុគ្គល ផែង វណ្ណៈ ថតទុកនិងប្រមូលឯកសារភស្តុតាង និងប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាលនិង រាជធានីភ្នំពេញ។
ស្របពេលដែល ផែង វណ្ណៈ កំពុងប្ដឹងទៅប្ដឹងមកជាមួយលោក អ៊ឹម ហាច នៅតុលាការខេត្តកំពង់ចាម។
ខណៈប្រពន្ធលោក អ៊ឹម ហាច ក៏ត្រូវ ផែង វណ្ណៈ ប្ដឹងឡើងតុលាការ ដោយមិនលើកលែង។
មិនតែប៉ុណ្ណោះទេបុគ្គល ផែង វណ្ណៈ ថែមទាំងបានប្រកាសរៀបចំបញ្ជីឈ្មោះ ដើម្បីប្ដឹងអ្នកកាសែត ទៅតុលាការ ជាបន្តបន្ទាប់ទៀត..!។
ជុំវិញជម្លោះប្ដឹងផ្ដល់រវាង ផែង វណ្ណៈ និងអ្នកកាសែតនេះដែរ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានReply គណនីTelegram លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ក្នុងគ្រុប«យុត្តិធម៌ព័ត៌មាន»ដោយនិយាយប្រមាថថាៈ ធ្វើព័ត៌មានរបៀបការពារចោរបំផ្លាញធម្មជាតិ ធ្វើព័ត៌មានកុំធ្វើជាកញ្ចាស់របស់ចោរបំផ្លាញធម្មជាតិ។
លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ចាន់ ថន រួមនិងអ្នកសារព័ត៌មាន មួយចំនួនទៀត បានទៅចុះផ្សាយតាមការបកស្រាយរបស់គូភាគីទំនាស់..!។
បែរជាបុគ្គល ផែង វណ្ណៈ ប្រើប្រាស់ហ្វេសប៊ុក Pheng Vannak News មកជេរប្រមាថថាៈ ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់”គ្លីនិក”ព្រោះតែប្រយោជន៍តិចតួច។
បន្ទាប់មកទៀត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News។
ដោយនិយាយប្រមាថតិះដៀលថា«ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើប។
តម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួតៗ ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ”រហេមរហាម”ខ្វះចំណេះដឹងនោះទេ ព្រមទាំងចាត់ទុកអ្នកសារព័ត៌មានស្មើនឹងពួកចោរចាប់ជំរិត និងចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង ។
បន្ថែមពីនេះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានប្រើហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ មកបង្ហោះភ្ជាប់រូបលោក ចាន់ ថន ដោយសរសេរបញ្ជាក់ថា នេះគឺជាពួកអាកាសែត”រហេមរហាម”ពួកអាកាសែតខ្ចប់មមីសមាន់ថែមទៀត។
មិនតែប៉ុណ្ណោះនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានធ្វើការប្រមាថ និងគំរាម ដោយមានបញ្ជាមកលើលោក ចាន់ ថន ថែមទៀត..!។
ក្រោយរងការប្រមាថដដែលៗបែបនេះ នៅថ្ងៃទី២៧.០៩.២០២៣ អ្នកសារព័ត៌មានរាប់រយនាក់ បាននាំគ្នាមកដាក់ញត្តិ និងពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍ នៅក្រសួងព័ត៌មាន។
ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង។
ក្នុងនោះបុគ្គល ផែង វណ្ណៈ ក៏បានចេញលិខិតសូមទោស ដើម្បីបញ្ចប់រឿងប្ដឹងផ្ដល់នៅក្រសួងព័ត៌មាន។
ក្រោយចេញលិខិតសូមទោសហើយ ផែង វណ្ណៈ នៅតែបន្តជេរប្រមាថ បរិហារកេរ្តិ៍ ចោទប្រកាន់ មកលើបងប្អូនអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ទៀតដដែលៗ..!។
ជាក់ស្ដែងៈ អ្នកកាសែតចុះយកព័ត៌មាន ហើយមានទំនាស់.បែរជា ផែង វណ្ណៈ ចោទថា”ពួកគាត់ទៅជំរិតទារលុយពីគេ”។
ការចោទប្រកាន់បែបនេះ ជាមូលហេតុ បណ្ដាលឱ្យជេរគ្នាផ្អើល ពេញបណ្ដាញសង្គម ប្ដឹងទៅប្ដឹងមក នៅតុលាការខេត្តកំពង់ចាម រវាងបុគ្គល ផែង វណ្ណៈ និងជាងហាច រួមនិងប្រពន្ធ.!។
មិនតែប៉ុណ្ណោះ នៅថ្ងៃទី១៩.១១.២០២៣ ផែង វណ្ណៈ បានបន្តជេរប្រមាថ មកលើបងប្អូនអ្នកសារព័ត៌មានទៀតថា«ពួកអាថោកទាបអស់នេះវាចង់ល្បី វាតោងកន្ទុយរបស់ ផែង វណ្ណៈ ដើម្បីឱ្យផេកពួកវាបានល្បីប៉ុណ្ណោះ វាធ្វើកាសែតរកតែបាយស៊ី មិនចង់បានផង»។
ការជេរប្រមាថពីសំណាក់ ផែង វណ្ណៈ មកលើបងប្អូនអ្នកសារព័ត៌មាន ដដែលៗ មិនចប់មិនហើយបែបនេះ!។
មជ្ឈដ្ឋានខាងក្រៅ រួមនិងបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ទាមទារឱ្យឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់វិធានការលើ ផែង វណ្ណៈ កុំមានការលើកលែងឱ្យសោះ ស្របពេលដែល ផេង វណ្ណៈ ជាប់ក្ដីក្ដាំជាច្រើននៅតុលាការ៕